ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិនៅព្រឹកថ្ងៃពុធទី២៩ ខែធ្នូឆ្នាំ ២០២១ ។ព្រឹត្តិការណ៍នេះចំថ្ងៃខួប២៣ឆ្នាំនៃទិវានយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់ភ្លើងសង្រ្គាមនៅកម្ពុជាទាំងស្រុង ។

សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី ៨ ខែវិច្ឆិកាកន្លងទៅ ក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ថា«ក្រសួងការ ពារជាតិនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២១ ដែលចំនឹងខួបលើកទី២៣ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា» ។

យោងតាមរបាយការណ៍ក្រសួងការពារជាតិបានឱ្យដឹងថាអគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មីនេះមានទទឹងប្រវែង២៨ ម៉ែត្រ,បណ្ដោយប្រវែង ១៩១ ម៉ែត្រមានកម្ពស់ ៣២ ម៉ែត្រនិងមានចំណតរថយន្តនៅក្រោមដីដែលអាចចតរថយន្តបានរហូតដល់ទៅ១៥០គ្រឿង ។អគាររដ្ឋបាលនៃក្រសួងការ ពារជាតិថ្មីនេះបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ ខែ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២១ ។ ប៉ុន្តែដោយសារវិបត្តិ ជំងឺកូវីដ១៩ការសាងសង់ត្រូវបានស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល ៤ ខែបន្ថែ មទៀតដូច្នេះការដ្ឋានត្រូវពន្យារពេលរហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២១ទើបបានបញ្ចប់ ការសាងសង់។អគារ​ទីស្តីការ​ថ្មីរបស់​ក្រសួងការពារជាតិដែល​ធ្វើការ​សាងសង់​រួចរាល់​ទាំងស្រុងមាន​លក្ខណៈ​ពិសេសដោយ​អាច​ឲ្យ​ឧទ្ធម្ភាគចក្រចុះ​ចត​លើដំបូល​បាន ៕សរន