ក្រសួងអប់រំ យុវជននិងកីឡាបានប្រកាសថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែធ្នូនេះ បានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងស្របនឹង វិធានការសុវត្ថិភាពសុខភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៨ ខែធ្នូនេះ។