ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យៈដំណើរការនៃសម័យប្រឡងបាក់ឌុបនៅខេត្តបន្ទាយមានជ័យបានបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ។នេះបើតាមលោកឈួ ប៊ុនរឿងប្រធានមន្ទីអប់រំយុវជននិងកីឡានិងជាប្រធាន គណ:មេប្រយោគទូទាំងខេត្តនិងលោក ឱម សិទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំនិងជាប្រធានគណេ:មេប្រយោគ ទូទាំងប្រទេសប្រចាំខេត្តឱ្យដឹងនាល្ងាចថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ។
លោកទាំងពីរបានបញ្ជាក់ថា ស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងទាំងប្រាំពីរមានសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ ធ្នាប់ល្អទាំងនៅខាងក្នុង និងក្រៅជុំវិញមណ្ឌលប្រឡង ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យមានបេក្ខជនក្នុងបញ្ជីសរុប ៤.៩៤៧នាក់ (ស្រី ២.៦៣៦នាក់) ។លុះដល់ ដំណើរការប្រឡងមានបេក្ខជនអវត្តមានចំនួន ២៣៥នាក់(ស្រី៧៦នាក់នាក់ ) ។គណៈមេប្រយោគសរុប ៧១៥នាក់ (ស្រី ២៤២នាក់)។មានបន្ទប់ប្រឡងមានចំនួន១៩៩។
នៅល្ងាចថ្ងៃទី២៨ខែធ្នូ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកលី សុវណ្ណណារិទ្ធ អភិបាលរងខេត្ត លោកឈួន ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ប្រធានគណ:មេប្រយោគទូទាំងខេត្ត និងលោកឱម សិទ្ធី អគ្គនាយករងអគ្គនាយករងអប់រំនិងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តតំណាងអង្គភាពប្រឆាំងអំពើ ពុករលួយប្រគល់ទទួលផ្ញើហឹបសន្លឹកកិច្ចការបេក្ខជនប្រឡងនៅសាលាខេត្តមុនបញ្ជូនទៅមណ្ឌលកំណែនៅរាជធានីភ្នំពេញ ៕សរន