ដោយៈតារារិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី ២៩ ខែធ្នូនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរសាទរខួប២៣ឆ្នាំនៃការបញ្ចប់សង្គ្រា មនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ ។

ផេកកហ្វេសប៊ុកផ្លូវការរបស់សម្តេចបានបង្ហោះសារថាៈ”នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០ ២១នេះគឺជាខួប២៣ឆ្នាំហើយនៃការបញ្ជ ប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ(២៩ធ្នូ១៩៩៨ -២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញ លេញនិងមាន ការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាម ហែកហួរនិងការបែកបាក់ជាតិនេះបានកើតមាន ឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និង ការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព ៕