ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការ ពាជាតិថ្មីនៅព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ នេះដែលចំខួបលើកទី២៣ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្តេច ( ២៩-ធ្នូ- ១៩៩៨ – ២៩-ធ្នូ-២០២១)។

អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះត្រូវបានសាងសង់នៅលើទីតាំងចាស់ដែលមានទទឹងប្រវែង២៨ម៉ែត្ របណ្តោយប្រវែង១៩១ម៉ែត្រនិងកំពស់ ៣២ម៉ែត្រនិងមានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ដែលអាចចតរថយន្តបានចំនួន១៥០ គ្រឿងសរុបផ្ទៃក្រឡាប្រើប្រាស់រួមទូទាំង អគារមាន៣០,៩៧៩ម៉ែត្រការ៉េ (ស្មើ នឹង១០ដងនៃទំហំអគារចាស់)។

អគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួ ងការពារជាតិថ្មីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០១៨ក្រោមអធិបតីភាពសម្តេចពិជ័យសេនាដែលតាមគម្រោងផែនការសាងសង់មានរយៈពេល ៣៦ខែនិងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២១។ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចស ន្យារយៈពេល៤ខែដូច្នេះការដ្ឋានត្រូវពន្យា រហូតដល់ថ្ងៃទី៣០ខែតុលាឆ្នាំ២០២១ ទើបបានបញ្ចប់។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួ ងការពារជាតិថ្មីត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ដូចករណីនៃការរចនារៀបចំឲ្យមានស្លាបឆ្វេងស្លាបស្ដាំនិងតួកណ្តាលដែលយកដើមជ្រៃធ្វើជាអ័ក្សដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មីចែកចេញជា៣ផ្នែករួមមាន៖

១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង)រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំរៀ បចំជាបន្ទប់សវនាការតូចធំ,រៀបចំទីផ្លាសន្និ សីទកាសែតនិងសាលប្រជុំធំដែលមានសម ត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន ១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការនិងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។

២៖ផ្នែកកណ្តាលរៀបចំជាទីធ្លាបដិសណ្ឋារ កិច្ចនិងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដីនៅទីធ្លាជាន់ទី១រៀបចំជាទីធ្លាសម្រា ប់ពិធីត្រួតពលកងកិត្តិយស ។

៣៖ផ្នែកខាងលិចឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍,ជាបន្ទប់រក្សាឯកសារ,ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាពជាការិយាល័យធ្វើការថ្នាក់ដឹកនាំក្រសួងការ ពារជាតិនិងបណ្តាការិយាល័យសំខាន់ចាំ បាច់មួយចំនួនផ្នែកខាងលិចនេះមានចំនួន ៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។

ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹង ខួបលើកទី២៣ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ី វិលនៅកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោ បាយឈ្នះឈ្នះនេះបានធ្វើឱ្យមាតុភូមិកម្ពុជាទទួលបាននូវសន្តិ ភាពនិងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ៕