ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩​ខែធ្នូនេះ បានបញ្ជាក់ច្បាស់លាស់ទៅកាន់កងកម្លាំងប្រដាប់អាវុធប្រមាណ១,០០០នាក់និងសេនានុព័ន្ធយោធាបរទេសដែលបានចូលរួមនៅក្នុងពិធីសម្ភោធទីស្តីការក្រសួងការពារជាតិថា៖កម្ពុជាមិនអនុញ្ញាតឲ្យអ្នកណាមកធ្វើបដិវត្តពណ៌នៅលើទឹកដីដ៏កំសត់នេះបានទេ,យើងស្គាល់រស ជាតិនៃការឈឺចាប់ដែលកើតចេញសង្គ្រាមយើងមិនធ្វើខុសជាមួយនឹងការគិតគូរទាំងឡាយទៅលើសន្តិសុខជាតិរបស់យើងនោះទេ។បើតាមសម្តេចតេ ជោបដិវត្តពណ៌នៅលើលោកនេះមិនទាន់បញ្ចប់ទេហើយរឹតតែមានការជំរុញខ្លាំងបន្ថែមទៀត។ដូច្នេះហើយដើម្បីឈ្នះបដិវត្តពណ៌នេះវិធីតែមួយគត់គឺកាន់កងកម្លាំងប្រដាប់អាវុធឱ្យជាប់។

 

សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងថា៖ «យើងទទួលស្គាល់នូវអព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិលចំពោះមុខបក្សនយោ​បាយប៉ុន្តែយើងមិនអាចអព្យាក្រិតកងកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិលរវាងរដ្ឋាភិបាលនិងបក្សនយោបាយបានទេសូមចាំអាកន្លែងហ្នឹង។ពួកគេអាចធ្វើឈ្នះនៅកន្លែងមួយ ចំនួនប៉ុន្តែមិនអាចធ្វើឈ្នះនៅកម្ពុជាដោយសារអី?បទពិសោធនេះត្រូវចងចាំហើយត្រូវធ្វើបន្តទៅមុខ ។ យើងត្រូវអព្យាក្រិតចំពោះមុខបណ្តាបក្សទាំងអស់ដូចៗគ្នាយើងការពារ ឲ្យដូចៗគ្នា បម្រើឲ្យឧទាហរណ៍ថាកម្លាំងនគរបាលត្រូវការពារនូវការ ជួបជុំណាមួយរបស់បក្សនយោបាយក្នុងការឃោសនាបោះឆ្នោតឬក្នុងកិច្ចការរបស់គេត្រូវការពារឲ្យបក្សកាន់ អំណាចក៏យើងការពារបក្សមិនមែននៅក្នុងអំណាចក៏យើងការពារ ។ ក៏ប៉ុន្តែរវាងរាជរដ្ឋាភិបាលជាមួយនឹងគណៈបក្សនយោបាយគឺអត់មានត្រូវអព្យាក្រឹតជា»។

សម្តេចនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបន្តថានៅប្រទេសហ៊្សកហ្សីក្នុងពេលដែលពួកបាតុករចូលក្នុងវិមានប្រធានាធិបតី,កងទ័ពបែរជានៅស្ងៀមមិនធ្វើអន្តរាគម ន៍ ។​ ក៏ប៉ុន្តែនៅកម្ពុជាដាច់ខាតមិនបានទេ ។ សម្តេចបន្តថាឆ្នាំ ២០១៣ មានឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចមួយបានប្រាប់កូនរបស់ខ្ញុំថា បើមានការលុកចូលទៅក្នុងទីតាំង របស់រដ្ឋាភិបាលសុំកុមបាញ់។ខ្ញុំបានប្រាប់ថាបន្ទាត់ក្រហមកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវឲ្យអ្នកណាមករញ៉េរញ៉ៃនៅក្នុងស្ថាប័នរដ្ឋបានទេ,ចូលបានតែចេញទៅវិញមិនបាន,ចូលទៅសម្លាប់មន្រ្តី,សម្លាប់តំណាងរាស្ត្រគឺមិនបានទេដាក់កំ ណត់គ្នាអញ្ចឹង។ព្រោះអីអ្នកឯងមើលក្នុងរដ្ឋធម្មនុញ្ញមើលច្បាប់ឲ្យបានច្បាស់រដ្ឋធម្មនុញ្ញមាត្រាទី២៣ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោ ពលខេមរភូមិន្ទ,អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានតែងតាំងឡើងដោយព្រះមហាក្សត្រដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទ។មាត្រាទី ២៤ ព្រះមហាក្សត្រទ្រង់គង់ជាអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយឥឡូវច្បាប់នេះមានតើលោកឯងគិតយ៉ាងម៉េច ។

សម្តេចតេជោបន្តថា៖«កុំបំពានក្រសួងរបស់រដ្ឋឬលុលលុយចូលរដ្ឋសភាកម្លាំងប្រដាប់អាវុធគឺត្រូវតែកម្ទេចចោល ខ្ញុំមិនអនុញ្ញាតឲ្យអ្នកឯងមកធ្វើបដិ វត្តន៍ពណ៌នៅកម្ពុជាបានទេ ។ ត្រូវដឹងចំណុចស្នូលវានៅត្រង់កន្លែងណាចំណុចស្នូលរបស់វាគឺធ្វើអព្យាក្រឹតកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល ។អាមេបដិវត្តន៍ពណ៌វាចាប់ផ្ដើមដំបូងគឺធ្វើយ៉ាងម៉េចគឺចាប់ ផ្ដើមធ្វើឲ្យមានអាព្យាក្រិត្យកងកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល តែសម្រាប់ចំណុចស្នូល ឬ គន្លឹះនៃអ្នកការពារប្រទេសនិងការពារដ្ឋធម្មនុញ្ញគឺត្រូវក្តោបឲ្យបាននូវកងកម្លាំង ប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល» ។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថានៅពេលដែលសម្តេចនៅជានាយរកដ្ឋមន្រ្តីនៃប្រទេសកម្ពុជាគឺសម្តេចមានសិទ្ធិបញ្ជាបានកងទ័ពទាំងអស់ដោ យផ្អែកទៅតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ៕