​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ មាន​ប្រធាន​ថ្មី​ហើយ បន្ទាប់ពី​ទំនេរ​ជាង ពីរ ឆ្នាំ កន្លងមក​នោះ ។ ក្នុងនោះ បេក្ខជន ឈរឈ្មោះ​បោះឆ្នោត ប្រធាន​ថ្មី នៃ​សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ មាន​ចំនួន ១៤ នាក់ ។ អង្គ​បោះឆ្នោត បានសម្រេច​ឲ្យ​លោក ឈៀន ឈី​វ អៀន ជា​ប្រធាន​ថ្មី នៃ​សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ក្នុង ៨ សម្លេង លើ ១៤ សម្លេង ពោលគឺ បាន​ជាប់​ជា​ស្ថាពរ ។ ចំណែក​អ្នក​ប្រជែង​បាន ៦​សម្លេង ។​

​ការបោះឆ្នោត​ជ្រើសរើស ប្រធាន​ថ្មី នៃ​សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ​នេះ បានធ្វើ​ឡើង នៅក្នុង​សាលប្រជុំ សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក បួន សារៈ​មុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ប៊ុ​ក ឡាយ​ជី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ជា​ច្រើ​នាក់​ទៀត កាលពី​ល្ងាច​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០២១ ។​

​នាឱកាស​នោះ លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថាៈ ដំណើរការ​បោះឆ្នោត សមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម​ខេត្ត​ថ្មី អាណត្តិ​២ លើក​ទី​២ ដំណើរការ បោះឆ្នោត​នោះ បាន​ជោគជ័យ ។ ពោលគឺ ដើម្បី​ផ្តល់ឱកាស​ឲ្យ ពាណិជ្ជករ អាជីវករ ឧស្សាហករ បាន​យល់ដឹង​កាន់តែច្បាស់ ពី​អត្ថប្រយោជន៍ នៃ​ការចូលរួម ជា​សមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បាន​សហការ ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជូនដំណឹង អាជីវករ ពាណិជ្ជករ ដែល​ចាប់អារម្មណ៍ ផងដែរ​។​

​ដោយឡែក លោក ម៉ៅ ថូ រ៉ា បាន​មានប្រសាសន៍ថាៈ យោងតាម​លិខិត​លេខ ៣៨០៧ ព​.​ណ​អ​វ​ឯ ចុះ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៨ របស់​ក្រសួងពាណិជ្ជកម្ម ស្ដីពី ការរៀបចំ​បោះឆ្នោត សភាពាណិជ្ជកម្ម អាណត្តិ​២ លើក​ទី​២​នេះ ដើម្បី​បន្ត​និរន្តរភាព​
​និង​ជាការ​ជ្រើសរើស ប្រធានសភា​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ​ថ្មី ស្របពេល ដែល ប្រធានសភា​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ​ចាស់ បាន​លាលែង​ពី​តំណែង និង​បានទទួល​មរណភាព (​ជាង ២ ឆ្នាំ​)​។​

​លោក ម៉ៅ ថូ​រ៉ា បាន​បន្តថាៈ ការរៀបចំ​បោះឆ្នោត​ជ្រើសរើស ប្រធានសភា​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ​ថ្មី អាណត្តិ​ទី​២ លើក​ទី​២ ស្របតាម​ការណែនាំ​រប​ស់ ក្រសួងពាណិជ្ជកម្ម ព្រោះ​ប្រធានសភា​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ​ថ្មី គឺជា ក្បាលម៉ាស៊ីន យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់ ការអភិវឌ្ឍ វិស័យ​ពាណិជ្ជកម្ម ឲ្យ​កាន់តែ មាន​ភាព​រីកចម្រើន ពិសេស វា​បាន​ជួយ​ស្រូបយក វិស័យ​ឯកជន ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុងការ​ពង្រីង វិស័យ​ពាណិជ្ជកម្ម ក៏ដូចជា ផ្តល់ឱកាស​ការងារ ឲ្យ​យុវជន មានកា​ងារ​ធ្វើ ផងដែរ​។​

​លោក​បាន​បញ្ជាក់ថាៈ សម្រាប់​ការបោះឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិ​ទី​២ លើក​២ នឹង​ប្រព្រឹត្តទៅបាន យ៉ាន​រលូន អ្នកចូលរួម​បោះឆ្នោត បាន​គោរព​តាម​លក្ខ​ខ័​ណ្ឌ និង​គោលការណ៍ ដែល​ក្រសួង បានកំណត់ ។

​គូរ​បញ្ជាក់ថាៈ ក្រោយពី​ប្រធាន​ថ្មី ជាប់ឆ្នោត និង​ជ្រើសរើស​បេក្ខជន ដែល​បាន​ឈរ ឈ្មោះ​សមាជិក សភាពាណិជ្ជកម្ម មាន​ចំនួន ១៤ រូប ធ្វើជា​អនុប្រធាន ចំនួន ៤ នាក់​បន្ថែមទៀត ព្រមទាំង​សមាជិក ដែល​យកមក​ធ្វើការ ក្នុង​សភាពាណិជ្ជកម្ម របស់ខ្លួន​៕/V​