ដោយៈសុផល / ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យ រថយន្តគ្រប់ប្រភេទ កែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋាន គ្មានច្បាប់អនុញ្ញាត ឱ្យធ្វើអាជីវកម្ម ឬចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណ សម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ ដោយសារសកម្មភាព កែចង្កូត ពីស្តាំមកឆ្វេង នៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេស ត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្ត បើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ ជាយថាហេតុ នៅពេលធ្វើចរាចរណ៍ លើផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបន្ថែមថាៈ កន្លងមកក្រសួង បាន ទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ប្រាំបី ធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេង រួមមានៈ
១.ក្រុមហ៊ុន Fuji Form Co., Ltd
២.ក្រុមហ៊ុន Lien Thong Investment Group Co.Ltd
៣.ក្រុមហ៊ុន S.T.P International (Cambodia )Public Co.,Ltd
៤.ក្រុមហ៊ុន Seconimex Co., Ltd
៥.ក្រុមហ៊ុន សុវណ្ណយន្ត( SOVANN YAUN Co., Ltd)
៦.ប៉ាស្ទ័រ មានជ័យ
៧.ក្រុមហ៊ុន ភី.អ.វ៉ាយ គ្លូបល ឯ.ក
៨.ក្រុមហ៊ុន ប៉ាវ គីមស្រ៊ាង ៕/V-PC