ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ បុណ្យ​ភូមិ​សៀមរាប ចាប់ផ្ដើម​ហើយ ក្រៅពី​ការ​រាំលេង​សប្បាយ ជាមួយ កំពូល​តារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទ​សី​ម៉ា ជាង ១០០ បទ ពុក​ម៉ែ​បងប្អូន អាច​ទស្សនា ទម្រង់​សិល្បៈ​បូរាណ ជាច្រើន​មុខ ព្រមទាំង​ភ្លក្ស​មុខម្ហូប របស់​អ្នក ខេត្តសៀមរាប ទាំង ១២ ស្រុក ដោយ​ឥតគិតថ្លៃ ថែម​ទៀតផង​។​

​បច្ចុប្បន្ន ក្រុមការងារ កំពុងតែ​សម្រុក​រៀបចំ​ឆាក​រៀបចំ ទម្រង់​សិល្បៈ​បូរាណ ជាច្រើន​មុខ ដើម្បី​ទទួល​ស្វាគមន៍​ពុក​ម៉ែ​បងប្អូន ដែល​អញ្ជើញ​មក​ទស្សនា ពិធី “​បុណ្យ​ភូមិ​សៀមរាប​”​។​

​តាម​ការបញ្ជាក់​ពី​លោក អាចារ្យ​ធំ អ្នកទទួលបន្ទុក​ផ្នែក​រៀបចំ ទម្រង់​សិល្បៈ បូរាណ​ខ្មែរ នៃ​ពិធីបុណ្យ​នោះ បាន​ឲ្យ​ដឹងថាៈ លោក​បានរៀបចំ​ជា ៨ ទម្រង់ ក្នុងនោះ មាន ១.​ស្លៀកពាក់​បុរាណ សម័យ​លង្វែក សម័យអង្គរ​។ ២.​ការបង្ហាញ សាស្ត្រា​វុ​ធ បុរាណ​ខ្មែរ​។ ៣.​ការបង្ហាញ ចម្លាក់​ស្បែក​ធំ​។ ៤.​សាក់​យ័ន្ត​បុរាណ​ខ្មែរ​។ ៥.​ការបង្ហាញ ធ្នូ​ខ្មែរ​។ ៦.​ឆៃយ៉ាំ​។ ៧.​ស្គរ​ដៃ​។ ៨.​របាំ​បុរាណ​។

​តាម​ការវាយតម្លៃ​ក្រៅផ្លូវការ បុណ្យ​ភូមិ​សៀមរាប និង​មាន​មនុស្ស មក​ទស្សនា ច្រើន​ម៉ឺន​នាក់ ព្រោះ​ម្នាក់ៗ ចង់ឃើញ ការឡើង​ច្រៀង ជា​លើកដំបូង របស់​កំពូល តារា ចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទ​សី​ម៉ា ដ្បិតអី តារាចម្រៀង ស្រី​រូបនេះ មិន​ធ្លាប់​ឡើង​ឆាក​តន្ត្រី​ឡើយ​។ ជាងនេះទៅទៀត ពុក​ម៉ែ​បង ប្អូន ក៏​ចង់ដឹង​ចង់​ទិញ ពី​ការ​ប្រ​ម៉ូ​សិន ដីឡូត៍​និង ផ្ទះ​អាជីវកម្ម ផ្ទះ​លំហែ ក្នុង​គម្រោង ឡូ​តិ៍​រី​សត របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​ក្រុមហ៊ុន ប្រកាស​បើក​លក់ នៅថ្ងៃនោះ​ផងដែរ​។​

​ងាក​មក​មើល គម្រោង​ឡូ​តិ៍​រី​សត របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ខេត្តសៀមរាប វិញ អ្នកឧកញ៉ា បាន​វិនិយោគ លើ​តំបន់​មាន​សក្ដានុពល​ខ្លាំង ជាច្រើន​រយ​ហិតា ក្នុងនោះ មាន​ទេសភាព​ភ្នំ​ហ៊ុម​ព័ទ្ធជុំវិញ រី​សត ដី​ជាប់មាត់​ស្ទឹង សងខាង​ហ៊ុមព័ទ្ធ តំបន់​ជាច្រើន ជុំវិញ​។

​ដី​ឡូ​តិ៍​មានតម្លៃ​ចាប់ពី ៩៥០ ដុល្លារ​ឡើងទៅ ដោយ​បង់​រំ​លោះ​ត្រឹមតែ ៣០ ដុល្លារ ក្នុង​១​ខែ ។ ដី​មាន​ទំហំ 5m x 20m, 20m x 30m នៅជាប់​មាត់​ស្ទឹង ។ លើសពីនោះ ទៅទៀត គម្រោង​របស់​អ្នកឧកញ៉ា ក៏មាន​លក់​ផ្ទះ​លំហែ ជា​ប្រភេទ​វីឡា
​វិស្សមកាល​ដែលមាន​ទំហំ​ដី 20 x30 តម្លៃ​ត្រឹមតែ ៦៨.០០០ ដុល្លារ ប៉ុណ្ណោះ ។​
​ដូចដែល​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​កុំ​ភ្លេច​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នេះ កម្មវិធី​ចាប់ពី​ម៉ោង ១១:០០ ព្រឹក ដល់​ម៉ោង ៦:០០ ល្ងាច លើ​ទីតាំង​គម្រោង​អភិវឌ្ឍន៍ ដី​ឡូ​តិ៍​លំនៅឋាន ឡេង​ណា​វ៉ា​ត្រា ស្រុក​បន្ទាយស្រី​។ កម្មវិធី ក៏មាន​ការផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ផងដែរ​៕/V

https://fb.watch/abMwkm41Sf/​