រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅថ្មី បន្ថែមមួយខ្សែទៀត ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ
ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅថ្មី បន្ថែមមួយខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨ នាទីព្រឹកតទៅ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំ សកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរ នៅតំបន់ការដ្ឋាន សាងសង់ស្ពាន អាកាស និងផ្លូវក្រោមដី ចោមចៅនេះ ឱ្យបានល្អប្រសើរ ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។