ដោយ​:​អ្នកវិភាគ​ចៅ​ចាក់ស្មុក​/​ភ្នំពេញ​: រយៈពេល​លើស​២៤​ម៉ោង​ហើយ​ដែល​ទណ្ឌិត សម រង្ស៊ី មិនទាន់បាន​ឆ្លើយតប​ជា​ផ្លូវការ​ថា តើ​ខ្លួន​ហ៊ាន​ឬ​មិន​ហ៊ាន​ទទួលយក​ការ​បបួល​ភ្នាល់​របស់លោក ហ៊ុន ម៉ា​ណែ​ត ឬ​អត់ ខណៈដែល​អ្នក​នៅ​ជុំវិញ​ទណ្ឌិត​សម រង្ស៊ី បាន​បដិសេធ​សំណើសុំ​ភ្នាល់​នេះ​រួចហើយ​។ សម រង្ស៊ី ខ្លួនឯង ក៏​បានដឹង​ច្បាស់​ថា ខ្លួន​ក៏​មិន​ហ៊ាន​ភ្នាល់​ដែរ ព្រោះ​ដឹង​តែ​ពី​ចាញ់​រួចទៅហើយ ដោយសារ​អ្វីដែល​ខ្លួន​និង​ក្រុម​ខ្លួន​បើក​យុទ្ធនា​ការបំផ្លាញ​កេរ្តិ៍ឈ្មោះ​និង​បំផ្លាញ​សេចក្តីទុកចិត្ត​ពលរដ្ឋ​លើ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​បរាជ័យ​យ៉ាង​អាម៉ាស់​ពី​ផែនការ​មួយ​ទៅ​ផែនការ​មួយទៀត ហើយ​ពេលខ្លះ​ចាញ់​ឡើង​បោស​គូថ​ខោ​។ ការណ៍​នេះ ក៏​កាន់តែ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យឃើញ​ច្បាស់​ថា ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​របស់ខ្លួន​បានត្រឹមតែ​និយាយ​ឱ្យតែ​រួចពីមាត់ តែ​គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ទង្វើ ខ្លួន​ដូច​សព្វមួយដង ហើយក៏​បានបញ្ជាក់​ច្បាស់​ថា​ក្រុមប្រឆាំង​ប្រើប្រាស់​ការធ្វើ​ប្រជាភិថុតិ ការ​មួលបង្កាច់ បង្ខូច​កេរ្តិ៍ឈ្មោះ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​បម្រើឱ្យ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​។ ពួកគេ​បន្ត​រស់ នៅ​និង​បោក​បញ្ឆោត​សកម្មជន​របស់ខ្លួន​ជាមួយនឹង​ភាព​ក្លែងក្លាយ និង​ការបោកប្រាស់​។​

​តាមរយៈ​ទង្វើ​ទាំងឡាយ​របស់​ក្រុមប្រឆាំង​ដែលមាន​ទណ្ឌិត សម រង្ស៊ី ជា​អ្នកនយោបាយ​ចាញ់​ចាស់វស្សា​ជា​អ្នក​នាំមុខ​នេះ អ្នកវិភាគ​ចៅ​ចាក់ស្មុក​អាច​ទាញ​សេចក្តីសន្និដ្ឋាន​មួយចំនួន​ដូចខាងក្រោម​៖

​ទី​១-​សម រង្ស៊ី​និង​ក្រុមប្រឆាំង​របស់ខ្លួន ធ្វើ​នយោបាយ​ដោយ​គ្មាន​គោលជំហរ​ច្បាស់លាស់ និង និយាយ​ឱ្យតែ​រួចពីមាត់ ហើយ​គ្មាន​ការទទួលខុសត្រូវ​។ ក្រុម​នេះ​ពិតជា​អ្នកនយោបាយ​ចរិត​មាន់​ត្រចៀកស ដែល​ហ៊ាន​ប្រើប្រាស់​ល្បិចកល​ស្មោគគ្រោក​ទាំងឡាយ​ដើម្បី​បំពេញ​បំណង​ខ្លួន តែ​គ្មាន​ការទទួលខុសត្រូវ​។ ដោយសារតែ​ពួកគេ​ជា​អ្នកនយោបាយ​ចរិត​ដូច​កូនក្មេង ធ្វើ​អ្វី​ផ្តេសផ្តាស​ដោយ​មិន​ដឹងអី​។ ដូច្នេះហើយ​បានជា​ពួកគេ​តែងតែ​បរាជ័យ​ជា​រៀងដរាបមក​។​

​ទី​២-​សម រង្ស៊ី ជា​អ្នកនយោបាយ​ដែល​គ្មាន​ចក្ខុវិស័យ​។ គ្មាន​ចក្ខុវិស័យ​ដោយសារតែ​ជា​អ្នកនយោបាយ «​ឃើញ​មួយថ្ងៃ គិត​មួយថ្ងៃ​ធ្វើ​មួយថ្ងៃ​» ដែល​សព​លោក កែម ឡី ធ្លាប់​ដាក់ឈ្មោះ​ឱ្យ សម រង្ស៊ី​ថា​ជា​«​អ្នកនយោបាយ​អង្ក​រកំ​ប៉ុង​»​។ អ្នកនយោបាយ​ដែល​គ្មាន​ចក្ខុវិស័យ​បែបនេះ​គឺជា​គ្រោះ​ធំ​បំផុត​សម្រាប់​ជាតិ និង​ប្រជាជន​។ គ្មាន​ចក្ខុវិស័យ ដោយសា​តែ​សូម្បីតែ​ការ​បន្តវេន​នយោបាយ ដែលជា​កិច្ច​ដ៏​សំខាន់ ក៏​សម រង្ស៊ី បាន​មិនបាន​នឹកឃើញ​ផង និង​តែងតែ​ដណ្តើម​តួនាទី​យុវជន​ថែម​ទៀតផង ដែល​សម្រាប់​អ្នកនយោបាយ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ មិន​ត្រឹមតែ​បានគិត​នោះទេ គឺ​ថែមទាំង​បានរៀបចំ​រួចរាល់​បាន​យ៉ាង​ល្អ​ទៅហើយ​។ អ្នកនយោបាយ​គ្មាន​ចក្ខុវិស័យ​រូបនេះ ធ្វើ​នយោបាយ តាំងពី​មាន​បក្ស រហូតដល់​អត់​បក្ស​ឈរជើង និង​ធ្វើ​នយោបាយ​តាំងពី​នៅក្នុង​ស្រុក​រហូតដល់រ​ត់​ចោលស្រុក​។ ឥឡូវនេះ ទណ្ឌិត សម រង្ស៊ី បានធ្វើ​ដំណើរ​មកដល់​ផ្លូវ​ទាល់ច្រក និង​ស្ទើរ​ដល់ទី​បញ្ចប់​នៃ​ជីវិត​នយោបាយ និង​ជីវិត​តាម​ធម្មជាតិ​ទៅហើយ ប៉ុន្តែ​ពុំទាន់​បានគិត​គូរ​អំពី​ការបន្ត​វេន​នៅឡើយ​។ ពិតជា​អ្នកនយោបាយ​ដែល​គ្មាន​ភាពចាស់ទុំ​ខាង​នយោបាយ​និង​គ្មាន​ចក្ខុវិស័យ​សម្រាប់​បក្ស និង​ប្រទេសជាតិ​មែន​។​

​ទី​៣-​សម រង្ស៊ី ជា​អ្នកនយោបាយ​គ្មាន​សីលធម៌ គ្មាន​គុណធម៌ សូម្បីតែ​ក្មេងជំនាន់ក្រោយ ដែល​គ្រាន់តែ​ទៅ​រៀន​នៅក្រៅ​ប្រទេស​បានទទួល​ស​ញ្ញា​ប័ត្រ​ខ្ពស់ ទទួលបាន​សមត្ថភាព​ខ្ពស់ និង​ជា​កិត្តិយស​ជាតិ ដែលមាន​និ​ស្សិ ត​ខ្មែរ​រៀន​បាន​ជោគជ័យ​នៅ​សាលា​ល្បីៗ​ក៏​សម រ​ង្ស៉ី វាយប្រហារ​មិន​រើសមុខ​ដែរ​។ តើ នេះ​ឬ​ជា​ជា​អ្នកនយោបាយ​ដែល​តែងតែ​អួត​ក្តែ​ងៗ​ថា ជា​អ្នក​ស្រឡាញ់​ជាតិ​នោះ​? តាមពិត សម រង្ស៊ី គ្រាន់តែ​ជា​អ្នកនយោបាយ​គ្មាន​សីលធម៌ និង​គុណធម៌ ហើយ​បើ​និយាយឱ្យចំ​គឺជា​ជន​ចង្រៃ​ជាតិ ដែល​មិនបាន​ជួយ​កសាង​និង​អភិវឌ្ឍ​ជាតិ និង​មិនបាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការកសាង​ធនធានមនុស្ស​សម្រាប់​ប្រទេសជាតិ តែ​បែរជា​មក​ច្រណែនឈ្នានីស​នឹង​យុវជន​កម្ពុជា​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ទទួលបាន​សញ្ញាបត្រ និង​ចំណេះ​ជំនាញ​ពី​បរទេស​ដើម្បី​មកជួយ​កសាង​និង​អភិវឌ្ឍ​ជាតិ​ទៅវិញ​។ មនុស្ស​ជំពូក​ដូច សម រង្ស៊ី នេះ​មិន ចំណេញ​សម្រាប់​ជាតិ​ឡើយ​តែ​ជាស​ត្រូវ​របស់​ជាតិ និង​ប្រជាជន​។​

​ទី​៤-​បើ​និយាយ​ពី​ចាញ់​វិញ គឺ សម រង្ស៊ី ដែល​គេ​ប្រសិទ្ធ​នាម​ថា អ្នកនយោបាយ​ចាញ់​ចាស់វស្សា ហាក់ដូចជា​ចាប់ជាតិ​ជាមួយ​ផ្កាយ​វាសនា «​ចាញ់​រហូត និង​ចាញ់​អាជីព​» ថែមទៀត​។ លើ​ការជាក់ស្តែង ក្នុងការ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន គឺ​មួយជីវិត​នយោបាយ​រហូត​ដល់​អាយុ អាយុ ៧២ ឆ្នាំ ទៅហើយ ប៉ុន្តែ​សម រង្ស៊ី បាន​បរាជ័យ​ជា​ដរាប បរាជ័យ​រហូត​គ្មាន​ប​ក្ស​ឈរជើង និង​រលាយ​រលត់ រត់ចោលស្រុក​ខ្មែរ​ថែម​ទៀតផង​។​

​អ្នកនយោបាយ​ដែល​គ្មាន​ភាពចាស់ទុំ និង​គ្មាន​ចក្ខុវិស័យ​ដូច​សម រង្ស៊ី​នេះ បាន​ចាញ់​រហូត​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​វីរ​បុស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​របស់​កម្ពុជា ហើយ​អ្នកនយោបាយ​ចាស់វស្សា​នេះ​នឹង​បន្ត​ចាញ់​រហូតដល់​ជីវិតចុងក្រោយ​របស់ខ្លួន​បន្ថែមទៀត ប្រសិនបើ​ហ៊ាន​ប្រកួតប្រជែង​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​

​យោបល់​តូច​មួយ​ដែល​ចៅ​ចាក់ស្មុក​ចង់​ផ្តល់ជូន​ដល់ សម រង្ស៊ី អ្នកនយោបាយ​ដែលមាន​ភាពចាស់ទុំ​ខាង​វ័យ ប៉ុន្តែ​គ្មាន​ភាពចាស់ទុំ​ខាង​នយោបាយ​នេះ គឺ​គួរតែ​លោក​មាន​ភាព​ខ្មាសអៀន ហើយ​គួរ​ដាក់ខ្លួន ចូល​និវត្ត​ពី​នយោបាយ ដើម្បី​បើកផ្លូវ និង​ទុក​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ធ្វើ​នយោបាយ​ម្តង ដូច​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា បាននិងកំពុង​រៀបចំ​នេះ គឺ​ការរៀបចំ​ផែនការ​បន្តវេន​ដើម្បី​បន្ត​ថែរក្សា ការពារ និង​ធានា​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​៕srn

ដោយៈ​ចៅ​ចាក់ស្មុក
​រាជធានី​ភ្នំពេញ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​