រដ្ឋសភា អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ចំនួនបី របស់ក្រសួងពាណិជ្ជកម្ម
ដោយ: ពៅនិមល / ភ្នំពេញៈ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ សំខាន់ៗ ចំនួនបី ដូចជា ស្តីពីសហគ្រាសពាណិជ្ជកម្ម, ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងស្តីពីការអនុម័ត យល់ព្រម លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមទាំងស្រុង។ នេះបើតាមការបញ្ជាក់ របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។