ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី Kodo Tool Boxនិង បច្ចុប្បន្នភាពការប្រើប្រាស់ប្រព័ន្ធPrismបានប្រព្រឹត្តទៅក្នុងសាលាប្រជុំខេត្តបន្ទាយមានជ័យកាល ពីព្រឹកថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០២១ដោយមានការចូលរួមលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឱ្យលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក អោម ចន្ថា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះបានផ្ដល់ឱកាសដល់ក្រុមការងារមន្ត្រីបង្គោល ទាំងថ្នាក់ខេត្តថ្នាក់ក្រុងស្រុកទទួលបាននូវចំណេះដឹងអំពីការប្រើប្រាក់ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មីKoboToolBox និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ptism។ ។
លោកអោម ចន្ថាបានមានប្រសាសន៍ឲ្យដឹងទៀតថា: គ្រោះមហន្តរាយគឺជាបញ្ហារបស់យើងទាំងអស់គ្នាៗ ត្រូវការចាំបាច់ការយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹងសុវត្ថិភាពទាំងធនធានមនុស្ស និងសម្ភារៈសម្រាប់ត្រៀមរៀបចំនិងឆ្លើយតប គ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងជាយថាហេតុ នៅគ្រប់ពេលវេលាគ្រប់ទីកន្លែងដែលយើងមិនអាចប៉ាន់ស្មានជាមុនបាននិងទាមទារឲ្យយើងមានការគាំទ្រទាំងផ្នែកបច្ចេកទេសនិងសម្ភារពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអង្គការស្បៀងអាហារពិភពលោក WFPផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាកន្លងមកខេត្តបន្ទាយមានជ័យបានទទួលនូវវគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ PRISM និងកម្មវិធីបញ្ចូលទិន្នន័យគ្រោះមហន្តរាយ Resource Mapដល់មន្ត្រីបង្គោលថ្នាក់ខេត្តក្រុងស្រុកបានចាប់ផ្ដើមអនុវត្តការងារប្រមូលនិងបញ្ចូលទិន្នន័យគ្រោះមហន្តរាយក្នុងប្រព័ន្ធជាបន្តបន្ទាប់ក្នុងន័យរៀនបណ្ដើរ អនុវត្តបណ្ដើរ ។
ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញផងដែរ ការអនុវត្តការងារប្រចាំ បូករួមនិងឆន្ទៈមនសិកាការងាររបស់មន្ត្រីបង្គោលខេត្តក្រុងស្រុក បានសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់មូលដ្ឋានភូមិឃុំ យ៉ាងមានប្រសិទ្ធភាពនៃការងារប្រមូលនិងបញ្ចូលទិន្នន័យនេះកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត៕សរន