​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី កែ សួន​សុ​ភី មានដូចជា សម្ភារ​សិក្សា កុំព្យូទ័រ កាបូបស្ពាយ និង​អង្ករ ទៅ​ប្រគល់ជូន​កុមារ នៅ​មណ្ឌលកុមារ​ព្រា វិសាខា នៃ​ក្តីសង្ឃឹម​វត្ត​ខ្ចាស់ ស្ថិត​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន រួមមាន សម្ភារ​សិក្សា​-​កុំព្យូទ័រ ចំនួន ២០ គ្រឿង​ -​កាបូបស្ពាយ ចំនួន ១០០ កាបូប -​អង្ករ​ចំនួន ២ តោន -​ថវិកា​ចំនួន ៥០០ ដុល្លារ​អាម៉េរិក​។​

​នាឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​មានមតិ​ផ្តាំផ្ញើ ដល់​ក្មួយៗ និង​កូនៗ កុមារកំព្រា សូម​ប្រឹងប្រែង​រៀនសូត្រ ពោលគឺ បើទោះជា​យើង ជួប​ការ លំបាក ក្នុងកា​រស់នៅ​ក៏ដោយ មិនត្រូវ​បោះបង់​ការសិក្សា​ឡើយ ។ ព្រោះថា ចំណេះវិជ្ជា គឺជា​ស្ពាន​អាចជួយ​ឲ្យ​ក្មួយៗ មាន​អនាគត​ភ្លឺស្វាង នៅពេល​អនាគត ក្លាយជា​កូន​ល្អ ពលរដ្ឋ​ល្អ ងាយ​រក​ការងារ​ធ្វើ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត ត្រូវ​គេច​ឲ្យ ឆ្ងាយ ពី​អំពើ​អបាយមុខ និង​គ្រឿងញៀន​៕/V​