ដោយៈ health.com.kh

ដើម្បី ការពារ ការ រហែក ក្រចក អ្នក អាច អនុវត្តន៍ តាម គន្លឹះ ដ៏ សាមញ្ញ មួយ ចំនួន ដូចខាងក្រោម នេះ ៖

• រក្សា ក្រចកដៃ ឱ្យ ស្ងួត ៖ ការប៉ះពាល់ ទឹក ម្តង ហើយ ម្តងទៀត ឬ ការប៉ះពាល់ ទឹក ក្នុង រយៈពេល យូរ ធ្វើឱ្យ ក្រចក ងាយ នឹង រហែក ។ អ្នក ត្រូវ ពាក់ ស្រោមដៃ នៅពេល លាងចាន បោក ខោ អាវ និង នៅពេល ប្រើប្រាស់ សារធាតុ គីមី មួយ ចំនួន ។
• រក្សា អនាម័យ ក្រចក ៖ ត្រូវ រក្សា ក្រចក ឱ្យបាន ស្អាត ល្អ និង កាត់ សាច់ នៅ ជុំវិញ ក្រចក ឱ្យបាន ស្អាត ។ នៅ ពេល អ្នក ប្រើឡេ លាបដៃ ហើយ វា បាន ចូល ទៅក្នុង ក្រចក អ្នក ត្រូវ ជូត សម្អាត ឱ្យបាន ស្អាត ហើយ មិន ត្រូវ ខាំ ឬ ហែក ក្រចកដៃ លេង នោះទេ ។
• ជៀសវាង ការប្រើប្រាស់ ផលិតផល ថែទាំ ក្រចក ដែល មាន សារធាតុ អា សេ តូន នោះទេ ។
• ប្រើប្រាស់ ស្រទាប់ ការពារ ក្រចក ដើម្បី ជួយ ឱ្យ ក្រចក រឹងមាំ ។

ប្រសិនបើ អ្នក បាន អនុវត្តន៍ តាម វិធី ការពារ ក្រចកដៃ ដូចខាងលើ ហើយ ពុំ មាន ប្រសិទ្ធភាព អ្នក ត្រូវ ជួប ជាមួយ គ្រូពេទ្យ ឬ អ្នកឯកទេស ខាង ស្បែក ដើម្បី ទទួលបាន ការផ្ដល់ យោបល់ បន្ថែម ទៀត ។ ការស្រាវជ្រាវ មួយ ចំនួន បានបង្ហាញ ថា ការប្រើប្រាស់ Biotin ដែល ជា អាហារូបត្ថម្ភ បំប៉ន អាច ជួយ ពង្រឹង ភាព ខ្សោយ ឬ ការ ពុកផុយ នៃ ក្រចកដៃ ៕