ដោយៈ ភ្នំ​សន្ទុក​-​ប​.​ជ័យ / កំពង់ធំៈ លោក ងួន រតនៈ ប្រធាន​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាន​ថ្លែងថាៈ ទីណា​មាន​ប្រជាពលរដ្ឋ​ខ្វះខាត ទុក្ខព្រួយ​តែមាន​វត្តមាន កាក​ក្រហម​កម្ពុជា ។ ក្នុងនោះ កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ត្រូវ​បន្ត​អនុវត្ត ការងារ​មនុស្សធម៌ ជួយសង្គ្រោះ​ពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន គ្រប់ពេលវេលា ។​

​លោក ងួន រតនៈ បាន​ថ្លែង​បែបនេះ នាឱកាស​ន្និបាត​បុក​ស​រុ​ប សកម្មភាព​ការងារ ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​ឆ្នាំ​២០២២ នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ។​

​លោក ងួន រតនៈ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សមិទ្ធផល ដែល​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សម្រេចបាន​ការអនុវត្ត ផែនការ សកម្មភាព តាម​ទស្សនៈវិស័យ បេសកកម្ម សសរស្ដម្ភ គុណ​តម្លៃ និង​ទិស​យុទ្ធ សាស្ត្រ វិស័យ​ស្នូល​ទាំង​បួន របស់​កាកបាទក្រហម​កម្ពុជា ជា​មូលដ្ឋាន ។​

​សមិទ្ធផល និង​ជោគជ័យ ដែល​សម្រេចបាន​ជាច្រើន តាមរយៈ​សកម្មភាព​ចម្រុះ​វិស័យ អាទិភាព​ទាំងនេះ គឺ​ដោយសារ​វីរៈ​គំរូ​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលជា​និច្ចកាល បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ ទាំង​ផ្លូវកាយ ផ្លូវចិត្ត ចំពោះ​កាកបាទក្រហមកម្ពុជា និង​ពិតជា​មិនអាច​កាត់ផ្តាច់​បាន ពី​ភាព​ដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត ឈ្លាសវៃ និង​មាន​ប្រសិទ្ធភាព ជាប់​ជាប្រចាំ​ពី​សំណាក់ សម្ដេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​នាំមក​នូវ ភាពកក់ក្ដៅ​។​

​ទន្ទឹម​នោះដែរ លោក ជា វ​វ៉ាន់​ចាន់ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអោយដឹងថាៈ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាន​អនុវត្ត ប្រកបដោយ​ជោគជ័យ នូវ​ផែនការ​យុទ្ធសាស្ត្រ បានដាក់ចុះ​ជា​បន្តបន្ទាប់ ដើម្បី​បុព្វហេតុ បេសកកម្ម​មនុស្សធម៌ ៕/V​