ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានប្រកាសផ្អាកការធ្វើចរាចរ លើកំណាត់ផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីនឹងរៀបចំប្រារព្ធពិធីអបអរសាទរ បុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
តាមសេចក្តីជូនដំណឹងរបស់ សាលាខេត្តសៀមរាប បានឱ្យដឹងថាៈ នៅសួនច្បារ ព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានរៀបចំការតាំងពិព័រណ៍ ប្រគំតន្ត្រី សម្តែងសិល្បៈកម្សាន្ត នានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួច អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ។
រដ្ឋបាលខេត្ត សូមផ្អាកការធ្វើចរាចរ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២៤:០០ នាទី រហូតដល់បញ្ចប់កម្មវិធី នៅទីតាំងសំខាន់ៗ មួយចំនួន នៅក្នុងក្រុងសៀមរាប ដូចមានភ្ជាប់មកជាមួយ សេចក្តីជូនដំណឹង និងផែនទី ខាងក្រោម៖