​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ឆ្នេរសមុទ្រ​ប្រវែង​ជិត​២០​គីឡូម៉ែត្រ​ដែលមាន​បន្ទ​ប់​ទឹក​សាធារណៈ​បានរៀបចំ​រួច​នៅក្នុង​ក្រុងព្រះសីហនុ ត្រូវបាន​គេ​រាយការណ៍​មក​ថា​មាន​ភ្ញៀវ​ជាតិ​បោះតង់​និង​ក្រាលកន្ទេល​ពេញ​អស់ហើយ​តាំងពី​ពេល​ថ្ងៃ ដើម្បី​រង់ចាំ​ឆ្លង​ឆ្នាំ​សកល​នៅ​យប់​នេះ ហើយ​នៅតាម​ផ្លូវ​ក្នុង​ក្រុងមាន​ការកកស្ទះ​ចរាចរ តែ​ត្រូវបាន​ជួយ​សម្រួល​ដោយ​សមត្ថកិច្ច​ជាច្រើន​ក្រុម​របស់​ក្រុង​នេះ​។​

​លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​ថា ពេលនេះ​ឆ្នេរ និង​ពយ​ប្រវែង​ជិត​២០​គីឡូម៉ែត្រ​នៅ​ក្រុងព្រះសីហនុ មាន​ភ្ញៀវ​បោះតង់​ពេញ​អស់ហើយ​ទាំង​នៅតាម​ឆ្នេរ​ខ្សាច់ និង​ឆ្នេរ​ដែលមាន​ដើមឈើ​។​
លោក​អភិបាលខេត្ត​បញ្ជាក់ថា​កងកម្លាំង​ជាច្រើន​ក្រុម​បាន​បញ្ចេញ​ទៅ​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​រថយន្ត​នៅតាម​ចំណត​និង​ជួយ​សម្រួល​ដល់​ចរាចរ ដែល​កកស្ទះ​នៅតាម​រង្វង់​មូល​នានា ប្រជាពលរដ្ឋ​ក្រាលកន្ទេល និង​បោះតង់​ពេញ​នៅតាម​ឆ្នេរ ដែលមាន​បន្ទាប់​ទឹក​សាធារណៈ​បានរៀបចំ​រួច​។​

​ចាប់តាំងពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៣១ ខែធ្នូ សង្កេតឃើញថា​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​យ៉ាងច្រើន​កុះករ​ចាប់ផ្តើម​បោះតង់ ក្រាលកន្ទេល​អង្គុយលេង​តាម​បណ្តោយ​ឆ្នេរ​សាធារណៈ ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ខិតខំ​រៀបចំ​នាពេល​កន្លងមក​ដើម្បី​ត្រៀមចាំ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០២១​ចូល​២០២២៕​