ដោយៈ ភ្នំសន្ទុក -ភ្នំស្វាយ / កំពង់ធំៈ នៅរសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ធំ និងមន្ត្រីជាច្រើនរូប នៃសាលាខេត្តទាំងអស់ បានចូលរួមសំណេះ សំណាល និងនិមន្តព្រះសង្ឃ ប្រោះព្រំសិរីសួស្តី ឆ្នាំថ្មី ២០២១ ឈានចូលឆ្នាំ ២០២២។
លោកអភិបាលខេត្តកំពង់ធំ បានថ្លែងថា សូមមន្ត្រីបម្រើការងារ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ អោយលឿនរហ័ស មិនទុកអោយយូរ អនុវត្តន៍អោយជូនពួកគាត់ ។ ការដេញថ្លៃ ដោយយឺតយ៉ាវ គឺដោយសារមុនដេញថ្លៃ គឺត្រូវសិក្សារគម្រោងជាមុន ដូច្នេះត្រូវស្វែងយល់បន្ថែមទៀត។ ការអភិវឌ្ឍន៍ ត្រូវគម្រោងបានច្បាស់លាស់ ទើបការរីកចម្រើន មានមួយឆ្នាំទៅមួយឆ្នាំ ឥតឈប់ឈរ ។ មន្ត្រីរាជការក្រោមឱវាទ ទាំងអស់ សូមរក្សា រាល់ឯកសារ ឲ្យបានល្អ ឲ្យបានច្បាស់លាស់ ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងបន្តថាៈ ប្រជាពលរដ្ឋ រំពឹងទៅលើភូមិ រំពឹងទៅលើមេឃុំ រំពឹងទៅលើអភិបាលស្រុក ក្រុង ដូច្នេះហើយបើមានអ្វីប៉ះពាល់ គឺត្រូវរាយការណ៍ មកថ្នាក់លើជាបន្ទាន់ ឬក៏ដោះស្រាយ ឬក៏អង្គភាពត្រូវដោះស្រាយ អោយបានត្រឹមត្រូវច្បាស់លាស់ ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ ពណ៌សម្បុរ ពូជសាសន៍ គោលនយោបាយ ឡើយ។
លោក ងួន រតនៈ បានបន្ថែមថាៈ មន្ត្រីជំនាញពាក់ព័ន្ធទំនាស់ និងបញ្ហាផ្សេងៗ ដែលនៅសេសសល់ សូមពន្លឿន បញ្ហាសេសសល់ទាំងអស់នេះ ទោះបីដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ឬក្នុងប្រព័ន្ធតុលាការ ក៏ដោយ ត្រូវតែពន្លឿន ឱ្យបានឆាប់រហ័ស។ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវសិក្សាលម្អិត ស្រាវជ្រាវអោយល្អិតល្អន់ គឺយើងនាំគ្នារក វិធីសាស្ត្រណាមួយ អោយលឿន គឺមិនទុកអោយយូរឡើយ៕/V