ដោយ:បាយ័ន/សៀមរាបៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប មានរៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ២០២១- ២០២២ ចំនួន ២កន្លែង គឺ នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប និង នៅសហគមន៍ព្រៃឈើចង្ក្រាន​រយ ក្នុងស្រុកវ៉ារិន ។

ក្រៅពីនេះ នៅតាមបណ្ដាស្រុកមួយចំនួនទៀត ក៏មានរៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ២០២១- ២០២២ ដែរ ដូចជា ៖១. នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ស្ថិតក្នុងភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ។២. នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ស្ថិតក្នុងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។៣. នៅស្រុកបន្ទាយស្រី មាន ប្រាំទីតាំង ។ក្នុងមានៈទីតាំងទី១- តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់ ។ទីតាំងទី២- អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី ។ទីតាំងទី៣- បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម ។ទីតាំងទី៤- បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និងទីតាំងទី៥- ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ ៕សរន