ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
កម្រាប
កិរិយាសព្ទ
ធ្វើឲ្យក្រាប, ឲ្យរាប
កម្រាបទ័ព, កម្រាបចោរ, កម្រាបសត្រូវ ។
កូនក្រាប់
នាមសព្ទ
ស្រីអ្នកចាំទទួលពាក្យបន្តពីអ្នកផ្ដើមច្រៀងហើយវាយក្រាប់បន្ទរថែមតាមចង្វាក់ភ្លេងផង ( ច្រើនប្រើក្នុងវង់ល្ខោនខ្មែរ )
កូនក្រាប់តែងតែស្ដាប់អ្នកផ្ដើមបទ ។
ក្រាប
កិរិយាសព្ទ
ឱនខ្លួន, ឱនក្បាលរាបដល់ទីទាបបំផុត
ក្រាបក្បាលដល់កន្ទេល, ក្រាបថ្វាយបង្គំ ។
ក្រាប់
នាមសព្ទ
ឈើ ឬ ឫស្សីពីរបន្ទះយកមកវាយខ្ទប់គ្នាដើម្បីបន្ទរចង្វាក់ភ្លេង ឬ ចង្វាក់ពោលលេងល្ខោន ។
គុណសព្ទ
ដែលក្តាំងរឹងជាប់គ្នា
បាយក្តាំងក្រាប់ជាប់នៅបាតឆ្នាំងកេះមិនចេញ ។
ក្រាប់ៗ
ឧទានសព្ទ
សូរឮដោយលាន់អ្វីៗ
ឮសូរក្រាប់ៗ ។