ដោយៈ អង្គរតូច / សៀមរាបៈ តន្ត្រី​បុណ្យ​ភូមិ​សៀមរាប ដែល​ប្រគំ​ឡើង នា​រសៀល ថ្ងៃទី​៣១ ខែធ្នូ ២០២១ នៅក្នុង​ស្រុក​បន្ទាយស្រី បានបង្ហាញ​ទម្រង់​វប្បធម៌​បុរាណ និង​សម័យ​ជាច្រើន​ផ្នែក ដល់​អ្នកទេសចរ រាប់ម៉ឺន​នាក់​។​

​ការប្រគំ​តន្ត្រី ក្នុង​ពិធី​បុ​ណ​ភូមិ​សៀមរាប ដែល​តាំង​បង្ហាញ ពី​ទម្រង់​វប្បធម៌​បុរាណ​នេះ គឺ​ដើម្បី​បំផុសគំនិត ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៍​ដូចជា​សាធារណជន ស្គាល់​ពី​តម្លៃ​វប្បធម៌ ពី​បុរាណ និង​ផ្ដល់ឱ្យ​កាស​ឱ្យ​អ្នកជំនាញ កិច្ចការ​អភិរក្ស​វប្បធម៌ ប្រពៃណី​បុរាណ បន្ដ​ថែទាំ ដល់​អ្នកជំនាន់ក្រោយ​។​

​លោក​អាចារ្យ​ធំ ដែល​អ្នករៀបចំ​ទម្រង់​សិល្បៈ​វប្បធម៌​បុរាណ បានលើកឡើង​ថាៈ ទម្រង់​សិល្បៈ​បុរាណ ជាច្រើន​ផ្នែក​នេះ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ ដែល​អញ្ជើញ មក ទស្សនា ពិធី «​បុណ្យ​ភូមិ​សៀមរាប​»​។ ទម្រង់​សិល្ប​ធម៌​បុរាណ​នេះ មាន​ចំនួន ៨ ទម្រង់ ក្នុងនោះ​រួមមាន ស្លៀកពាក់​បុរាណ សម័យ​លង្វែក សម័យអង្គរ​។ ការបង្ហាញ សស្ត្រាវុធ​បុរាណ​ខ្មែរ​។ ការបង្ហាញ ចម្លាក់​ស្បែក​ធំ​។ សាក់​យ័ន្ត​បុរាណ​ខ្មែរ​។ ការបង្ហាញ​ធ្នូរ​ខ្មែរ ឆៃយ៉ាំ ស្គរ​ដៃ និង របាំ​បុរាណ​។ ទាំងនេះ​គឺ​ដើម្បី​លើកស្ទួយ និង​ផ្សព្វផ្សាយ ពី​វប្បធម៌​ខ្មែរ​បុរាណ ឱ្យ​ប្រជាជន​ខ្មែរ បាន​ស្គាល់ និង​យល់ដឹង​កាន់ តែ​ច្បាស់ ពី​ទម្រង់​វប្បធម៌ បុរាណ​របស់ខ្លួន​។​

​លោក​អាចារ្យ​ធំ បាន​បន្ថែមថាៈ ក្រៅពី​ទស្សនា​ទម្រង់​សិល្បៈ​បុរាណ​ជាច្រើន​មុខ ពិធីបុណ្យ​ភូមិ​សៀមរាប ក៍មាន​ការប្រគំ​តន្ដ្រីសម័យ រាំលេង​សប្បាយ​ជាមួយ កំពូល​តារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទ​សី​ម៉ា និង​មានការ​ភ្លក្ស មុខម្ហូប​អ្នក​ខេត្តសៀមរាប ទាំង​១២​ស្រុក ដោយ​ឥតគិតថ្លៃ ៕/V​