ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ មនុស្សចំនួន ១៥ នាក់ បានស្លាប់ និង ២២ នាក់ បានរងរបួស (របួសស្រាលចំនួន ៤ នាក់ និងរបួសធ្ងន់ចំនួន ១៨ នាក់) នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នេះ។
របាយការណ៍ដដែល បានបន្តថាៈ គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ចំនួន ២០ លើក គឺបានកើតមាននៅរាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា រយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស បានកើតឡើងចំនួន ២.៦៧០ លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១.៤៩៧ នាក់ របួសចំនួន ៣.៦១៥ នាក់ ក្នុងនោះរបួសធ្ងន់ ចំនួន ២.២៤៦ នាក់។
នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕/V