ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ខែមករា២០២១ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជា អធិបតីភាពបើកការដ្ឋានសាងសង់និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុងមានប្រវែង ១៤៨ម៉ែត្រគ្រោងប្រើប្រាស់ថវិកា សរុបប្រមាណ៦៥.១៤លានដុល្លារអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា៖គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិលរហូតដល់ក្រុងខេមរ ភូមិន្ទខេត្តកោះកុង។គម្រោងនេះរួមមាន៖ផ្លូវ២គន្លងមានប្រវែង១២២.៩គីឡូម៉ែត្រ,ទទឹងផ្លូវ១១ម៉ែត្រនិងផ្លូវ៤គន្លងមានប្រវែង២៥.១គីឡូម៉ែត្រទទឹងចាប់ពី១៨.៥ម៉ែត្រដល់ ២១.៥ម៉ែត្រ។ផ្លូវនេះមានចំណុចប្រសព្វចំនួន៥កន្លែងដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង,ចំណុចប្រសព្វស្រែអំបិល,ចំណុចប្រស ព្វផ្លូវបំបែកចូលទៅគិរីសាគរ,ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនីនិងចំណុ ចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង។

គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែ មិថុនា ឆ្នាំ ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Ventureនិងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ប្រើប្រាស់ថវិកាសរុបប្រមាណ៦៥.១៤ លានដុល្លារអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិ បា លសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា៖បច្ចុប្បន្ននេះចំនួនចរាចរណ៍នៅលើផ្លូវជាតិលេខ៤៨ នេះមានកំណើនច្រើនពោលមានសរុបប្រមា ៣,៣៣៩ គ្រឿង ក្នុងមួយថ្ងៃរួមមាន៖យានយន្តប្រមាណ១,៩៦២ គ្រឿងនិងទោចក្រយានយន្តប្រមាណ ១,៣៧៧គ្រឿង ។បន្ថែមពីលើនោះគួបផ្សំជាមួយកំណើនសេដ្ឋកិច្ចការកើន ឡើងនៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទើបតម្រូវឱ្យផ្លូវជាតិលេខ ៤៨នេះត្រូវស្ថាបនាលើកកម្រិតគុណភាព ឡើងវិញដោយក្រាលបេតុងកៅស៊ូ(AC)អ៊ុតកម្រាស់៧សង់ទីម៉ែត្រនិងក្រាលបេតុងសរសៃដែកកម្រាស់២៥ សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) ពង្រីកផ្លូវជា៤គន្លងចំនួន ២៥.១គីឡូម៉ែត្រ,សាងសង់ស្ពានថ្មីចំនួន ០៤កន្លែងមានប្រវែងសរុប១១៣ម៉ែត្រនិងដាក់លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែងនិងពង្រីក១២៥កន្លែង)និងលូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិភាពផ្លូវថ្នល់និងបរិក្ខារចរាចរណ៍។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាផ្លូវជាតិលេខ៤៨នេះគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទី២ដែលរួមមាន៖ខេត្តព្រះសីហនុ ខេត្ត កែប ខេត្តកំពតនិងខេត្តកោះកុងដែលជាតំបន់ឧស្សាហកម្មទេសចរណ៍ធម្មជាតិនិងតំបន់មាត់សមុទ្រ ។ ខ្សែផ្លូវនេះតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរ ការសាងសង់និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តប៉ៃលិនមកកាន់តំបន់ឆ្នេរកម្ពុជាហើយផ្លូវនេះនឹងត្រូវបានចាត់ទុកថាជាសរសៃឈាមសេដ្ឋកិច្ចដ៏ មានសក្តានុពលរបស់កម្ពុជាក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេសជាពិសេសកំពង់ផែទឹកជ្រៅនៅ ក្រុងព្រះសីហនុសំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគនិងការដឹកជញ្ជូនដំណាំកសិផលនិងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

ផ្លូវជាតិលេខ៤៨ នឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរដែលជាគោលដៅទេសចរ ណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃប្រទេសកម្ពុជានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាងដែលរំពឹងថា នឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះផងដែរ។ បន្ថែមពីលើនេះផ្លូវមួយខ្សែនេះក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយ វ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ។

គួររំលឹកថាផ្លូវជាតិលេខ៤៨ ធ្លាប់បានសម្ពោធដាក់ឱ្យប្រើប្រាស់រួចម្តងមកហើយកាលពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០០៨ ។កាលនោះផ្លូវនេះត្រូវបានស្ថាប នាដោយក្រាល កៅស៊ូពីរស្រទាប់ (DBST)មាន២គន្លងប្រវែងសរុប១៥០គីឡូម៉ែត្រសាងសង់ដោយក្រុមហ៊ុនថៃក្រោមប្រាក់កម្ចីពីរដ្ឋាភិបាលថៃ។ក្នុងនោះរាជរដ្ឋាភិបាលថៃក៏បានផ្តល់ ជំនួយឥតសំណងសាងសង់ស្ពានចំនួន៤កន្លែងផងដែរ។ បើតាមមន្រ្តីជំនាញប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST)នេះមានអាយុកាលជាមធ្យមពី៥ឆ្នាំទៅ៨ឆ្នាំប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងមិនមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ហើយ ការសម្រេចសាងសង់ផ្លូវជាតិនេះជា២គន្លងនៅក្នុងអំឡុង ពេលនោះគឺផ្អែកលើចំនួនចរាចរណ៍ដឹកជញ្ជូនទំនិញគ្រប់ប្រភេទនិងអ្នកដំណើរឆ្លងកាត់ដែលមានចំនួនតិចនៅឡើយគឺសរុបប្រមាណត្រឹមតែជាង៥០០គ្រឿង/ថ្ងៃប៉ុណ្ណោះរួមមាន៖យានយន្តប្រមាណជាង៣០០គ្រឿងនិងទោចក្រយានយន្តប្រ មាណជាង ២០០គ្រឿង ៕