ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

1263
ចែករម្លែក

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស បញ្ជូនទៅ​សាលាដំបូង​ខេត្ត (​រូប​៖ គូលែន​)

សៀមរាបៈ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច ត្រូវបាន​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ និង​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​។

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង វត្ថុតាង​(​ម៉ូតូ​) បាន​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​​នៅ​ចំណុច​ភូមិ​តាភុល សង្កាត់​ស្វាយ​ដ​ង្កំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា យោងតាម​ពាក្យបណ្តឹង​លេខ​០០៣/១៧ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ របស់​ជនរងគ្រោះ​ឈ្មោះ ទិ​ត្យ ទាវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា ចក សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ម៉ោង​៧​និង​០០​នាទី​ព្រឹក ជនរងគ្រោះ​បាន​ទៅ​ជួយ​ធ្វើ​ផ្ទះ​របស់​បងថ្លៃ​របស់ខ្លួន នៅ​ភូមិ​ព្រៃធំ ដោយ​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា​ដ្រី​ម ស៊េរី ២០១៧ ពណ៌ ខ្មៅ ពាក់​ស្លាក់​លេខ​សៀមរាប 1V-2899 លេខ​តួ​+​ម៉ាស៊ីន 9641318 តែម្នាក់ឯង​ដោយ​ចត​ម៉ូតូ​ទុកចោល​នៅក្រោម​ផ្ទះ​ដែល​កំពុង​ធ្វើ ដោយ​ភ្លេច​ដក​សោរ​ម៉ូតូ​នៅ​នឹង​ម៉ូតូ​។ លុះដល់​វេលា​ម៉ោង​១៧​និង​៣០​នាទី មេឃ​កំពុង​រលឹម ស្រាប់តែ​ជនសង្ស័យ​មិនដឹង​ដើរ​មកពីណា​ក៏​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​។​

​សមត្ថកិច្ច​បន្តថា តាមរយៈ​ការធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​ម៉ូតូ របស់​ជនរងគ្រោះ​បានមក​វិញ​ផង​។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ រឿន សា​រុំ ហៅ​បារាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ ភូមិ​ព្រៃធំ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បច្ចុប្បន្ន​ជនសង្ស័យ​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម