ភ្នំពេញៈរហូតមកដល់​ពេលនេះ ពលរដ្ឋ​ខ្មែរ​អាច​សន្មត​បានជា​ផ្លូវការ​ថា អ្នកនយោបាយ​ចាញ​ចាស់វស្សា សម រង្ស៊ី គ្មាន​ភាពក្លាហាន​ទទួលខុសត្រូវ​ចំពោះ​សម្តី​ដែល​ខ្លួន​បាន​និយាយ ហើយក៏​មិន​ហ៊ាន​ទទួល​យក​ការ​ភ្នាល់​របស់លោក ហ៊ុន ម៉ា​ណែ​ត អ្នកនយោបាយ​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង គ្មាន​ឆន្ទៈ​នយោបាយ​គ្រប់​គ្រាប់​ក្នុងការ​ការរក​អ្នក​បន្តវេន​ដូចដែល​ខ្លួន​ស្រែក​ក្តែ​ងៗ​នោះទេ​។ ចរិត​ន​យោ​​បាយ​មាន់​សម្ល​នេះ​ពិតជា​ស័ក្តិសម​បំផុត​ដែល សម រង្ស៊ី ត្រូវ​ទទួលបាន​នូវ​រហស្សនាម​ថ្មី «​អ្នក​ន​យោ បាយ​ក្របី​ចាស់​» នៅ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២​នេះ បន្ថែម​ទៅលើ​រហស្សនាម​ដែលមាន​ពីមុន​ដូចជា «​អ្នក​ន​យោបាយ​អង្ករ​កំប៉ុង អ្នកនយោបាយ​មាន់​ត្រចៀកស អ្នកនយោបាយ​ចាញ់​ចាស់វស្សា អ្នកនយោបាយ​កូន ខ្នុរ​»​ជាដើម​។ ភាព​ស្ងៀមស្ងាត់​របស់ សម រង្ស៊ី ចំពោះ​សារ​ចំនួនពីរ​របស់លោក ហ៊ុន ម៉ា​ណែ​ត នៅ​ចុង ឆ្នាំ​២០២១ ដែល លោក​គ្រាន់តែ​ជាការ​ប្រើប្រាស់​សិទ្ធិ​ការពារ​កិត្តិយស​របស់ខ្លួន​គឺជា​ការបញ្ជាក់​យ៉ាង ច្បាស់​ថា សម រង្ស៊ី ជា​ជនកំសាកញីនិងជា «​អ្នកនយោបាយដើម​ចេក​» គ្មាន​តម្លៃ​សម្រាប់​នយោបាយ កម្ពុជា​ឡើយ តែ​នៅមាន​តម្លៃ​សម្រាប់​ការអនុវត្ត​ច្បាប់​ដែល​ទណ្ឌិត សម រង្ស៊ី កំពុង​រត់ចោល​គុក​។

​ថា​ភាពក្លាហាន​ទៅ​ចុះ​ដែលជា​ធម្មជាតិ សម រង្ស៊ី គ្មាន​ឡើយ តែ​សូម្បីតែ​ឆន្ទៈ​នយោបាយ​ក្នុង ការរក​អ្នក​បន្តវេន​ក្នុង​ជំនាន់​ថ្មី​ដើម្បី​មក​ប្រកួតប្រជែង​ជាមួយ​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត​របស់​គណបក្ស ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត ក៏​សម រង្ស៊ី គ្មាន​ដែរ និង​ថែមទាំង​មិនដែល​បានគិត ផង ព្រោះ​អ្នកនយោបាយ​ចាស់វស្សា​រូបនេះ​យល់ថា​មានតែ​ខ្លួន​ប៉ុណ្ណោះ​ដែល​អាចដឹកនាំ​ក្រុមប្រឆាំង​បាន​។ សម រង្ស៊ី តែងតែ​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានស្តីទី​នៃ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ តំណែង​ដែល​បានមកពី ការធ្វើ​បក្ស​ប្រហារ​ប្រឆាំង កឹម សុខា តែ​ដល់ពេល​ត្រូវ​រៀបចំ​អ្នក​បន្តវេន​នយោបាយ សម រង្ស៊ី បន្ត​ក្តោប ក្តាប់​អំណាច​ជាប់​។ គេ​នៅ​ចាំបាន​ថា នៅ​អំឡុង​ឆ្នាំ​២០១៨ នៅពេល​មាន​កិច្ចប្រជុំ​ក្រុមយុវជន​ដឹកនាំ​ដោយ យឹម ស៊ី​ណន និង​ព្រាប កុល នៅ​ប្រទេស​កូរ៉េខាងត្បូង និយាយ​ពី​អនាគត​អ្នក​បន្តវេន​នៃ​ក្រុមប្រឆាំង ព្រោះ ក្រុមយុវជន​ទាំងនេះ​មើលឃើញថា​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដូច សម រង្ស៊ី គ្មាន​លទ្ធភាព​យកជ័យ​ជម្នះ លើ​គណបក្ស​ប្រជាជន​កម្ពុជា​បានឡើយ​ព្រោះ​ចាញ់​ចាស់វស្សា និង​ចាញ់​បោស​គូថ​ខោ​ជាច្រើនលើក​ច្រើន សា​រួចមកហើយ តែ​ពេលនោះ មូរ សុខ​ហួរ អ្នក​ស្និទ្ធ​នឹង សម រង្ស៊ី បាន​លើកឡើងថា​«​មិនចាំបាច់​គិត អ្នក​បន្តវេន​ធ្វើ​អ្វី បើ​លោក​ប្រធាន សម រង្ស៊ី នៅ​ហ្នឹង​នៅឡើយ​!»​។ (sic)

​ឥឡូវនេះ ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​រួចរាល់​នូវ​អ្នក​បន្តវេន​សម្រាប់​និរន្តរភាព​​នៃ​ជ័យជម្នះ សម រង្ស៊ី ក៏​នៅតែ​ប្រកាន់​ជំហរ​ថា​មានខ្លួន​គឺ​គ្រប់គ្រាន់​ហើយ​មិនចាំបាច់​គិតពី​អ្នក​បន្តវេន​ទេ ដោយ​បន្ត​និយាយថា «​ខ្លួន​មាន​ចលនា​យុវជន​ហើយ​មិនចាំបាច់​ជ្រើសរើស​ផ្លូវការ​ប្រកួតប្រជែង​ទេ​យើង​សម្គាល់​នរណា​មាន​ថ្វីដៃ​មាន​ថ្វីមាត់​»​។ តើន​រណា​ទៅជា​អ្នក​បន្តវេន​ខ្លួន​? លោកប៉ា​ទ្រិ​ក សម កូនប្រុស របស់​សម រង្ស៊ី ស៊ន តារា ឬ​គឹម សុខ​? នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា សម រង្ស៊ី គ្មាន​បានគិត​គូរ​អ្វី​ពី​អ្នក​បន្តវេន​នោះឡើយ ហើយ​យុវជន​មួយចំនួន​ដែល​ជឿជាក់​លើ​សម រង្ស៊ី ក៏​ចាប់ ផ្តើម​ដឹងខ្លួន​បណ្តើរៗ​ហើយ​ថា​សម រង្ស៊ី គឺជា​មនុស្ស​អត្តទត្ថបុគ្គល គិតតែ​ពី​ខ្លួនឯង និង​មើល​គេ​ផ្សេងៗ សុទ្ធតែ​មិនមាន​តម្លៃ​ស្មើ​ខ្លួន​។ នេះ​គឺជា​គឺជា​ចរិត​អ្នកនយោបាយ​បែប​អភិជន ក្រអឺតក្រទម និង​ប្រមាថ អ្នក​នៅ​ជុំវិញខ្លួន និង​ជាពិសេស​ប្រមាថ​ចំពោះ​យុវជន​។ តែ​សម រង្ស៊ី អាច​ភ្លេច​គិតថា ខ្ញី​កាន់តែ​ចាស់ កាន់តែ​ហិ​រ តែម​នុ​ស្ស​កាន់តែ​ចាស់​ដូច​សម រង្ស៊ី កាន់តែ​ខ្ញី​។ ខ្ញី​ព្រោះ សម រង្ស៊ី កំពុង​ត្រូវ​ថ្មោង​របស់លោក ហ៊ុន ម៉ា​ណែ​ត យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បង្រៀន​អ្នកនយោបាយ​ចាស់វស្សា​ដូច​សម រង្ស៊ី ឱ្យ​ចេះ​ធ្វើ នយោបាយ និង​ចេះ​គោរព​ភាពត្រឹមត្រូវ និង​មាន​សីលធម៌ និង​គុណធម៌​ក្នុង​ការធ្វើ​នយោបាយ កុំ​អាង តែមាន​អណ្តាត គ្រលាស់​មិនដឹង​មុខ​មិនដឹង​ក្រោយ​។

​តាមពិតទៅ អ្នកនយោបាយ​ចាញ់​ចាស់វស្សា សម រង្ស៊ី គ្មាន​ឆន្ទៈ​ពិតប្រាកដ​និង​មិនបាន​ឱ្យ​តម្លៃ​យុវជន​ឡើយ ថែមទាំង​គិតថា​មានតែ​ខ្លួន​ម្នាក់​គត់ ដែលមាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​សូម្បីតែ កឹម សុខា ក៏​សម រង្ស៊ី បាន​ប្រមាថ​ថា ជាប់គុក​គ្មាន​ប្រយោជន៍ និង​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ដោយសារតែ​ជា​អ្នកនយោបាយ​គ្មាន​យុទ្ធសាស្ត្រ ដើរ​មួយ ថ្ងៃ​សម្រាប់​មួយថ្ងៃ ទើប​ធ្វើឱ្យ​សម រង្ស៊ី ធ្លាក់ខ្លួន​ពី​អ្នកនយោបាយ​មាន​បក្ស​ទៅជា​អ្នកនយោបាយ​គ្មាន​​បក្ស ពី​អ្នកនយោបាយ​នៅក្នុង​ស្រុក​រហូតដល់​ក្លាយខ្លួនជា​អ្នកនយោបាយ​រត់ចោលស្រុក និង​ធ្វើឱ្យ​សម រង្ស៊ី ក្លាយខ្លួន​ពី​អ្នកនយោបាយ​គ្មាន ទោស ទៅជា​អ្នកនយោបាយ​រួតរឹត​ដោយ​ទោស ក៏​ព្រោះតែ​ដោយ​​សារ​អណ្តាត​របស់ខ្លួន​។ ពេលនេះ អ្នក​ដែល​ធ្លាប់​ដើរ​តាម សម រង្ស៊ី និង​ជាប់គុក​ជំនួស សម រង្ស៊ី ពិតជា បានដឹង​ច្បាស់​ថា អ្នកនយោបាយ​រូបនេះ​គ្មាន​ភាពក្លាហាន និង​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ឡើយ ហើយ អ្នកនយោបាយ​ដើរ​លើ​សាកសព​អ្នកដទៃ​ដើម្បី​បម្រើ​មហិច្ឆតា​អំណាច​ខ្លួនឯង​។

​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​បាន​កោតសរសើរ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ភាព​វៃឈ្លាត​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ មិន​ត្រឹមតែ​មេដឹកនាំ​ដឹកនាំ​ការសង្គ្រោះ​ជាតិ សង្គ្រោះ​ប្រជាជន បញ្ចប់សង្គ្រាម​នាំយក​សុខសន្តិភាព​ជូន ជាតិ​និង​ដឹកនាំ​ការអភិវឌ្ឍ​ប្រទេស​រីកចម្រើន​លើ​គ្រប់​វិស័យ តែ​សម្តេច​តេ​ជោ​បាន​គិតពី​និរន្តរភាព​នៃ​ការ ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ បង្កើន​ការអភិវឌ្ឍ​តាមរយៈ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស ប្រជាជន​កម្ពុជា​។ នេះ​គឺជា​ភាពឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់មេ​ដឹកនាំ​កម្ពុជា​។ គណបក្ស​ប្រ​ជា​ជនកម្ពុជា​ក្នុងនាម​ជា​គណបក្ស​ចាស់ទុំ មាន​បទពិសោធ​គ្រប់គ្រាន់​លើ​កិច្ចការ​នយោបាយ ហើយ​រហូត មកទល់ពេលនេះ និង​ទៅ​អនាគត នឹង​គ្មាន​គណបក្ស​ណាមួយ អាច​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា​​បានឡើយ​។ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ជា​ឯកច្ឆ័ន្ទ​ជ្រើសរើស ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត​ក៏ត្រូវ​បានទទួល​ការស្វាគមន៍​និង​អបអរសាទរ​គាំទ្រ​ភ្លូក ទឹក​ភ្លូ​កដី និង​ជា​កុលបុត្រ​ខ្មែរ​មួយរូប​ដែល​ស័ក្តិសម​បំផុត​សម្រាប់​តំណែង​កំពូល​នេះ ព្រោះ​លោក​មាន ទាំង​ចំណេះដឹង សមត្ថភាព បទពិសោធ ចំណេះធ្វើ និង​គុណសម្បត្តិ​គ្រប់គ្រាន់​។

​ប្រសិនបើ​ក្រុមប្រឆាំង​ចង់​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គួរ​រក​អ្នក​បន្តវេន ដូច​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្ហាញ​សមត្ថភាព​ឱ្យ​ប្រជាជន​បានឃើញ ដូច​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់​ពេលអនាគត​របស់​គណបក្ស​ប្រជាជន​បាននិងកំពុង​តែ​បញ្ចេញ​ក្នុងការ​ការពារ និង​កសាង​ជាតិ ហើយ​ប្រកួតប្រជែង​គ្នា​តាមរយៈ​ការបោះឆ្នោត​។ នេះ​គឺជា​ភាពក្លាហាន និង​ជា​ឆន្ទៈ​នយោបាយ​ពិត​ប្រា​ក​ដដែល​ អ្នកនយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ក្នុងការ​បម្រើ​ជាតិ បម្រើប្រជាជន​ដោយ​ភាព ស្មោះត្រង់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ អ្នកនយោបាយ​អង្ក​រកំ​ប៉ុង​ដូច សម រង្ស៊ី នេះ​មិន អាចមាន​សមត្ថភាព​ដឹកនាំ​ប្រទេស ឱ្យ​រីកចម្រើន​បានឡើយ សូម្បីតែ​ក្នុង​ក្រុមប្រឆាំង​ខ្លួនឯង​គ្រប់គ្រង​​មិនបាន និង​គ្មាន​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​គ្រប់គ្រង​ទំនាស់ ការ​ហែកហួរ​បាន​ផង​នោះ​។ សម រង្ស៊ី គួរ ដល់ពេល​ចូលនិវត្តន៍​នយោបាយ​ហើយ និង​កុំ​លង់​ក្នុង​ជំងឺ​តួឯក​ខ្លួនឯង​ទៀត ទង្វើ​ដែល​សម រង្ស៊ី បាន បន្សល់ទុក​ក្នុង​ឆាកនយោបាយ​ខ្មែរ​ជិត ៣០ ឆ្នាំ​មកនេះ សមល្មម​នឹង​ពលរដ្ឋ​ខ្មែរ​ដឹង​ច្បាស់​ថា សម រង្ស៊ី គឺជា​អ្នកនយោបាយ​ចោលម្សៀត និង​ជា​ជន​ចង្រៃ​ជាតិ មាន​ឆន្ទៈ​និង​សេចក្តីក្លាហាន​នៅតែ​លើ​បបូរមាត់​​ប៉ុណ្ណោះ តែ​ធាតុពិត​គឺជា​អ្នកនយោបាយ​ដើម​ចេក (Politicien de Bannanier)៕សរន

(ដោយៈ​ចៅ​ចាក់ស្មុក​ ​រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២)