ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំឱ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្កើតគ្រូបតេឡេក្រាម (Telegram)ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋរាយការណ៍អំពីបទល្មើសចរាចរណ៍នៅតាមដងផ្លូវ ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំបែបនេះនៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រក្រោម ឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា៖មានបញ្ហាមួយដែលសម្តេចគួរតែនិយាយដែររឿងច្បាប់ចរាចរណ៍សម្តេចបានស្នើសុំថាលោក ស៊ុន ចាន់ ថុលទៅពិភាក្សា ជាមួយសម្តេចក្រឡាហោម ស ខេង ថាតើអាចធ្វើបានទេខាងផ្នែកចរាចរណ៍ផ្លូវគោក ។

សម្តេចតេជោមានប្រសាសន៍ថា៖«មានបញ្ហាមួយខ្ញុំគួរតែនិយាយដែរ រឿងច្បាប់ចរាចរណ៍ ខ្ញុំសុំថាឯកឧត្តម ស៊ុន ចាន់ថុល ទៅពិភាក្សាជាមួយសម្តេចក្រឡាហោមថាតើអាចធ្វើបានទេខាងផ្នែកចរាចរណ៍ផ្លូវគោកយើងអនុញ្ញាតឱ្យមានខាងនគរបាលរបស់យើងបង្កើតតេលេក្រាមឱ្យប្រជាពលរដ្ឋគាត់ ជួយថតហើយបញ្ជូនចូលក្នុង គ្រុបតេឡេក្រាមដែលយើងដាក់ប្រចាំការ ខ្ញុំថាបើធ្វើអាហ្នឹងបាន ហើយអាហ្នឹងជាការផ្តល់មតិ របស់សាធារជនរបស់យើងដែលផ្តល់មតិមកខ្ញុំថាគួរតែមានការទទួលព័ត៌ មាន,អញ្ចឹងបើយើងប្រើប្រព័ន្ធតេឡេក្រាមអាចជួយយើងបានអ្នកណាល្មើសច្បាប់យើងថតអ្នកណាល្មើសនិងថតទាំងលេខឡានដើម្បីបញ្ជូនក្នុងគ្រុបតេឡេក្រាមឱ្យនគ របាលអនុវត្តច្បាប់​ ។យើងអនុញ្ញាតឱ្យមានខាងនគរបាលរបស់យើងបង្កើតតេលេក្រាមឱ្យប្រជាពលរដ្ឋគាត់ជួយថតហើយបញ្ជូនចូលក្នុងគ្រុបតេឡេក្រាមដែលយើង ដាក់ប្រចាំការខ្ញុំថាបើធ្វើអាហ្នឹងបានហើយអាហ្នឹងជាការផ្តល់មតិរបស់សាធារជនរបស់យើងដែលផ្តល់មតិមកខ្ញុំថាគួរតែមានការទទួលព័ត៌មាន។អញ្ចឹងបើយើងប្រើប្រព័ ន្ធតេឡេក្រាម អាចជួយយើងបានអ្នកណាល្មើ សច្បាប់ យើងថតអ្នកណាល្មើស និងថតទាំងលេខឡាន ដើម្បីបញ្ជូនក្នុងគ្រុបតេឡេក្រាម ឱ្យនគរបាលអនុវត្តច្បាប់ »។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យស្នងការដ្ឋាននគរបាលខេត្តនិងអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើតប្រព័ន្ធតេឡេក្រាមដើម្បីឱ្យប្រ ជាពលរដ្ឋជួយថតអ្នកល្មើសចរាចរណ៍។ ប្រព័ន្ធតេឡេក្រាមនឹងអាចជួយសម្រួលដល់ការគោរពច្បាប់ចរាចរណ៍ ។

សម្តេចតេជោ ហ៊ុន សែន បន្តថាការផ្តល់យោបល់ក្នុងការបង្កើតគ្រូបតេឡេក្រាមនេះគឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋថតនិងរាយការណ៍ចំពោះបទល្មើ សចរាចរណ៍ផ្លូវគោកជូនដល់សមត្ថកិច្ចជំនាញដើម្បីអនុវត្តច្បាប់លើបុគ្គលដែលបានប្រព្រឹត្តិល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកជាពិសេសអ្នកបើកបរលើសល្បឿនកំណត់បើកបរបញ្ច្រាសទិសនិងការបើកបរល្មើសច្បាប់ផ្សេងៗទៀតដែលហេតុបង្កឱ្យមានចំនួនគ្រោះថ្នាក់ចរាចរណ៍បន្តកើន ឡើងរហូតមានអ្នកស្លាប់និងរបួសជាបន្តបន្ទាប់ជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងថាបច្ចុប្បន្ននេះករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានមនុស្សស្លាប់ច្រើនជាងដោយសារជំងឺកូវីដ១៩វិញម្តង ។ ការឆ្លងជំងឺ កូវីដ ១៩ អាចព្យាបាលជាសះស្បើយប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍អាចបង្កឱ្យមនុស្សពិកាឬអាចបាត់បង់ជីវិត ៕