ដោយ:បញ្ញាសាស្ត្រ / ភ្នំពេញ: វិមានព្រះបរមបដិមា ព្រះអង្គគោកធ្លក ដែលមានត្រូវបានរៀបពិធី ពុទ្ទាភិសេក កាលពីព្រឹកថ្ងៃច័ន្ទ ទី៣ មករា ២០២២ ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកក្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃនៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា។
លោក ហេង ហុកឡាយ និង លោក ឈុន ហេងឡេង អគ្គនាយកក្រុមហ៊ុនអេចអិល ណាការ៉ា ឌីវេឡុបម៉ិន បានផ្តួចផ្តើមគំនិតសាងសង់ វិមាន ព្រះបរមបដិមា ព្រះអង្គគោកធ្លក សម្រាប់ជាទីសក្ការបូជា ដល់ប្រជាជនកម្ពុជាទាំងមូល ជាពិសេស និង ញាតិញោម ដែលបានទៅដល់ទឹកដីខេត្តកំពត កុំភ្លេចឈាងចូលអុជធូបបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនពីព្រះអង្គ។
លោក ហេង ហុកឡាយ បានថ្លែងថា មូលហេតុដែលលោកបានតាំងចិត្តសាងសង់ ព្រះបរមបដិមា ព្រះអង្គគោកធ្លក ឡើងក្នុងគោលបំណងលើកស្ទួយដល់ព្រះពុទ្ធសាសនា ស្ថាបត្យកម្ម បុរាណ ខ្មែរ ជាពិសេស កន្លែង ល្បី ស័ក្ដិសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋយើង តែងតែដឹងពីបារមី របស់ព្រះអង្គគោកធ្លក ដែលបានដំណាលថា ពួកខ្មាំងសត្រូវ ដែលមានបំណងប៉ុនប៉ងធ្វើអាក្រក់មកលើ ទឹកដីកម្ពុជា គឺមិនបានសម្រេចទេ ជាក់ស្តែង រូបបដិមា របស់ព្រះអង្គគោកធ្លក ស្ថិត នៅ ស្រុក មណ្ឌល សីមា ក្បែរ ច្រក អន្តរជាតិ ចាំយាម។
ដូច្នេះហើយទើបលោក ហេង ហុកឡាយ ថា ការកសាងព្រះបដិមា នៅក្នុងខេត្តកំពតនេះ គឺសម្រាប់បងប្អូន ប្រជាពលរដ្ឋកម្ពុជា មកសុំសេចក្តីសុខសេចក្តីចម្រើនពីព្រះអង្គគ្រប់ៗគ្នា ដោយរឹទ្ធាអំណាចរបស់ព្រះអង្គ និងជួយឃុំគ្រងកូនចៅ អោយជួបតែសេចក្តីសុខ។
សូមជម្រាបថា ព្រះបរមបដិមា ព្រះអង្គគោកធ្លក សាងសង់នៅ លើ ផ្ទៃដី សរុប ជាង ៤ហិកតារបស់ បុរី អាយខនកំពត ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៣ ក្នុង ភូមព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នាក្រុងកំពត ខេត្តកំពត។ ព្រះបរមបដិមា ព្រះអង្គ គោកធ្លក ត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ល្អឥតខ្ចោះទាំងថ្ងៃទាំងយប់ ដោយជាងចម្លាក់ខ្មែដែលមាន ទំងន់ សរុប ជាង ១៥តោន កំពស់ ៤,៩ ម៉ែត្រ និង ព្រះភ្នែន ព្រះអង្គ ប្រវែង ១,៩៦ ម៉ែត្រ ព្រមជាមួយ បុស្បុក ៧ថ្នាក់ កំពស់រហូតដល់ ២៣ម៉ែត្រ ៩តឹក ប្រវែង មុខកាត់ ២១,២ ម៉ែត្រ និង ជម្រៅ ១៨,៣ម៉ែត្រ ស្មើ នឹង ទំហំ ៣៨៨ ម៉ែត្រក្រឡា ប្រកបដោយក្បូរក្បាច់ វិចិត្ររចនាលម្អដោយបុស្បុក៧ថ្នាក់ និងចំណាយថវិការ ប្រមាណ ៨៦៧ ៨៨៨ ០០០រៀល (ប្រាំបីរយហុកសិបប្រាំពីរលាន ប្រាំបីសែន ប្រាំបីម៉ឺន ប្រាំពាន់រៀល)ដែល បង្ហាញពីអត្តសញ្ញាណ ស្ថាបត្យកម្ម បុរាណ ខ្មែរ ដ៏ អស្ចារ្យ និងសម្រាប់ជាទីសក្ការ: ដល់ មហាជន ទូទៅ ក្នុងប្រទេស ផង ដែរ។
ផ្អែកតាមឯកសាររូបពុទ្ធបដិមាករ គឺជារូប តំណាង ឲ្យ ព្រះ សមណគោតម បរមគ្រូ នៃ យើង។ ចំពោះ ព្រះ នាម ព្រះ អង្គ គោកធ្លក នេះ គឺ បុព្វ បុរស យើង ដាក់ ភ្ជាប់ ឈ្មោះ ប្រទេស ខ្មែរ កាល ពី សម័យ ហ្វូណន ឬ នគរភ្នំ និង នគរ គោក ធ្លក ពី ព្រោះ បដិមាករ ពុទ្ធរូប អង្គ នេះ មានបារមីខ្លាំងពូកែណាស់ ហើយ មាន ការ គោរព បូជា បួងសួង សុំ សេចក្ដី សុខ ចម្រើន បានបំណងប្រាថ្នា៕សរន