កម្មករធ្លាក់​ពីលើ​សំណង់​អគារ​ផ្ទះល្វែង​បណ្តាល​ឲ្យ​ស្លាប់

1168
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ កម្មករសំណង់​ម្នាក់​បាន​ធ្លាក់​ពីលើ​រន្ទា​នៃ​ជាន់​ទី​៤​មកក្រោម បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង សូម្បីតែ​រថយន្ត​សង្គ្រោះ​ទៅដល់​ព្យាយាម​ជួយ​ក៏​មិនអាច​មានជីវិត​បាន​។​ករណីនេះ​កើតឡើង​កាលពី​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ស្ថិតនៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង តាមផ្លូវ​៣០​ម៉ែត្រ ក្បែរ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ជនរងគ្រោះ

​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ មាន​អាយុ​ជាង​២០​ឆ្នាំ ជា​កម្មករសំណង់​ក្នុង​ការដ្ឋាន សំណង់​ផ្ទះ​ល្វែង​ខាងលើ ។​
​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​ខណៈដែល​ដល់​ម៉ោង​បញ្ចប់​ការងារ​ទៅហើយ​ស្រាប់តែ​ជនរងគ្រោះ​ខាងលើ​រអិល​ជើង​ធ្លាក់​ពីលើ​រន្ទា​អគារ​សំណង់​កំពស់​៤​ជាន់​ដល់​ដី​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​មិន​អស់ចិត្ត​ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​មក​ពិនិត្យ​ជាក់ស្តែង​មិនអាច​សង្គ្រោះបាន​។​ទន្ទឹមនេះ​ខាង​ម្ចាស់​សំណង់​ដឹក​សាកសព​ចេញទៅ​បាត់​ដោយ​មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទេ​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម