​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​បង្ក្រាប​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ក្រាប​, ឲ្យ​រាប​, ឲ្យ​បាក់បប​
​បង្ក្រាបសត្រូវ​, បង្ក្រាបបូស​។​

​បម្រាប​

(​បំ​-​រ៉ាប​)

កិរិយាសព្ទ​

​ប្រាប​ឲ្យ​រាប​, ឲ្យ​បាក់ស្បាត​
​បម្រាបសត្រូវ ។ វេ​វ​. ពង្រាប​, បង្ក្រាប ។​

​នាមសព្ទ​

​ដំណើរ​, ការ​ប្រាប​ឲ្យ​រាប​
​ពួក​ហ្នឹង​ឥឡូវ​វា​របះរបើង​ឡើងវិញ​ទៀតហើយ ត្រូវ​ប្រតិបត្តិការ​តាម​លំ​អាន​ច្បាប់​បម្រាប​មុន​ទើប​កើត ។​

​បម្រាប់​

(​បំ​-​រ៉ាប់​)

​នាមសព្ទ​

( ព​. ថ​. ) ការ​ប្រាប់​, ការ​ប្រាប់​ឲ្យ​ធ្វើតាម​
​បម្រាប់​របស់​មាតាបិតា​, បម្រាប់ក្រសួង​, បម្រាប់​ត្រូវ​តាមផ្លូវ​ច្បាប់ ។​

​ប្រាប​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​រាប​, ឲ្យ​បាក់បប​, ឲ្យ​ចុះចាញ់​
​ប្រាបសឹក​, ប្រាបសត្រូវ ។ ប្រាបប្រាម ប្រាមប្រាប​ឲ្យ​រាបទាប​, ឲ្យ​ស្ដាប់​ឱវាទ ។​

​ប្រាប់​

​កិរិយាសព្ទ​

​និយាយ​ឲ្យ​ដឹង​ចំពោះមុខ​, និយាយ​ឲ្យ​ដឹង​ផ្ទាល់ខ្លួន​, ថ្លែង​ឲ្យ​ដឹង : ប្រាប់ថ្លៃ និយាយ​ចង្អុល​ឲ្យ​ដឹង​ចំនួន​តម្លៃ ។ ប្រាប់ផ្លូវ បង្ហាញ​ឲ្យ​ដឹង​ផ្លូវ ។ ប្រាប់ប្រង ប្រាប់​ដោយ​ផ្ដាំផ្ញើ​នឹង​អ្នកដទៃ​ឲ្យ​ផ្សាយដំណឹង​តៗ​ទៅ ។ ប្រាប់សុខទុក្ខ ថ្លែង​ពី​សុខទុក្ខ​ឲ្យ​ដឹង ។ ល ។​