​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ជម្រាប​

(​ជំ​-​រាប​)

​កិរិយាសព្ទ​

​ប្រាប់​, ឲ្យ​ដំណឹង​ឲ្យ​ជ្រាប ( ព​. គ​. )
​សូម​ជម្រាប​អស់លោក – អ្នក . . . ។​

​នាមសព្ទ​

​ទី​ដែល​ជ្រាប​ទឹក​, កន្លែង​ដែល​ទឹក​អាច​ជ្រាបចូល​បាន ( មិនសូវ​ប្រើ ) ។​

​ជ្រាប​

​កិរិយាសព្ទ​

​ចូល​សព្វ​សាច់​, ហូរ​ស្រក់​
​ទឹក​ជ្រាប ។​
​ដឹង ( ម​. ព​. ជម្រាប )
​សូមទ្រង់ជ្រាប​, សូមទាន​ជ្រាប​, សូមជ្រាប​, បាន​ជ្រាប ( ប្រើ​ចំពោះតែ​អ្នកដទៃ ) ។​

ដរាប​

(​ដ៏​រ៉ាប​)

​និបាតសព្ទ​

​រៀងរាប​, ត្រឹម​, កំណត់​ត្រឹម​
​ដរាបណា​, ដរាប​ដល់​ថ្ងៃនេះ​; ដរាបណា​ខ្ញុំ​នឹង​វិល​មកដល់​វិញ​, ដរាប​នោះ​សឹម​យើង​នឹង​ទៅ​ជាមួយគ្នា​; អ្នក​នៅចាំ​ក្នុង​ទីនេះ​ចុះ​, ដរាបណា​តែ ( ត្រាតែ ) ខ្ញុំ​មកដល់​វិញ ។​

​តម្រាប់​

(​តំ​-​រ៉ាប់​)

​នាមសព្ទ​

​បែប​ដែល​គួរ​ត្រាប់​តាម​, បែបបទ​សម្រាប់​ធ្វើតាម​, តួយ៉ាង​
​យកតម្រាប់​, កាន់​តាម​តម្រាប់​, កុំ​យកតម្រាប់​មនុស្ស​ខ្ជិល ។​

​តារាបថ​

(​តា​រ៉ា​បត់​)

​នាមសព្ទ​

(​សំ​. បា​.) ផ្លូវ​របស់​ផ្កាយ គឺ​មេឃ​, អាកាស ។​