​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ត្រាប់​

​កិរិយាសព្ទ​

​យកតម្រាប់ គឺ​ធ្វើតាម​គេ​
​កុំ​ត្រាប់​មាត់​គេ​, ​កុំ​ត្រាប់​ពុត​ពាល ។​

​ទទ្រីបទទ្រាប​

​កិរិយាវិសេសន៍​

​ទ្រី​ប​ទ្រាប​ខ្លាំង​
​ដើរ​ទទ្រីបទទ្រាប ។​

​ទ្រាប​

នាមសព្ទ​

​បង្អែម​ធ្វើ​ដោយ​អង្ករដំណើប​ឬ​ល្ង​ជាដើម​លាយ​កូរ​នឹង​ទឹក​ស្ករ​ស្អិត រួច​យកមក​សង្កត់​ជា​ផែនៗ​
​ទ្រាបលាជ​, ទ្រា​បល្ង​, ទ្រាបបាយ ។​

​កិរិយាសព្ទ​

​ផ្កាប់មុខ​គ្រប​សង្កត់ពីលើ​ឬ​សង្កត់​ដោយ​បាតដៃ​លើក​ឈ្នក់​ដាក់​ផ្ទាប់​ទៅ​ផ្ទាល់​នឹង​ផ្ទៃ​ភក់​ក្នុង​ទឹក​
​ទ្រាបត្រី ។​

​ទ្រាប់​

​កិរិយាសព្ទ​

​រង​, កល់​ពីក្រោម​, ដាក់​ទ្រនាប់​
​ទ្រាប់​ស្លឹកចេក​នៅ​បាត​កញ្ឆេ ។​

ទ្វិរាប​

នាមសព្ទ​

(​សំ​.) សត្វ​ដែល​ផឹកទឹក​ពីរលើក គឺ​ផឹក​ដោយ​ប្រមោយ​មួយ​លើក ដោយ​មាត់​មួយ​លើក (​ដំរី​) ។​