​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​បញ្ជ្រាប​

កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ជ្រាប​
​បញ្ជ្រាបទឹក ។​

​ប្រាប្ដាភិលាភ​

(​អាន​ជា​សំឡេង​ជើង ដ ថា ប្រា​ប្ដា​ភិ​លាប​)

​គុណសព្ទ​

( សំ​. ប្រាប្ដ + អភិ​លាភ​; បា​. បត្ដ + អភិ​លាភ )​ដែលមាន​លាភ​ដល់​ហើយ​; សំដៅ​ចំពោះ​អ្នកមាន​បុណ្យ​ភ័ព្វសំណាង​ដែល​មើល​ពុំ​ឃើញ ស្រាប់តែ​កុសល​ចេញមុខ​ផ្តល់​ផលប្រយោជន៍​ជាទី​គាប់ចិត្ត ឲ្យ​ដោយ​ពុំបាន​នឹកស្មាន ទុកជាមុន​ថា​នឹង​បាន​ដល់​ម្ល៉ឹង​
​គេ​ជាម​នុស្ស​ប្រាប្ដាភិលាភ​បានចេញ​រួចផុត​ពី​សភា​ព​ទ័លក្រ ។​

ប្រាប្ដាភិសេក​

(​អាន​ជា​សំឡេង ដ ថា ប្រា​ប្ដា​ភិ​សែក​)

​គុណសព្ទ​

( សំ​. < ប្រាប្ដ + អភិ​ឞេ​ក​; បា​. បត្ដ + អភិសេក > ប​ត្តា​ភិ​សេក ) ដែលមាន​អភិសេក​ដល់​ហើយ​; សំដៅ​ចំពោះ​ក្សត្រិយ៍​ដែល​ច្បាំង​ឈ្នះ​សឹក​ហើយ​បានទទួល​រាជ្យ​
​ទ្រង់​បាន​ឡើងជា​ព្រះមហា​ក្សត្រិយ៍​ប្រាប្ដាភិសេក​, ទ្រង់​បាន​ប្រាប្តាភិសេក ( ម​. ព​. អភិសេក ទៀតផង ) ។​

ប្រាប្ត​

(​ប្រាប្ដៈ ឬ ប្រាប​)

​គុណសព្ទ​

( សំ​.; បា​. ប​ត្ត ) ដែល​បាន​ដល់​ហើយ​, ដែល​បាន​លុះ​ឬ​បានសម្រេច​ហើយ ( ព​. កា​. )
​បុគ្គល​ធ្វើបាប រមែងតែ​ប្រាប្ត អបាយ​ណាមួយ ទោះបី​ព្រះពុទ្ធ ក៏​ពុំ​អាចជួយ កើត​នៅ​រងួយ តាម​កម្ម​ខ្លួនឯង ( លំ​អាន ព​. ពុ​. ) ។​

ផាក្រាប​

​នាមសព្ទ​

( ស​. ផា​— ) សំពត់​សម្រាប់​រង​បាតដៃ​ព្រមទាំង​អញ្ជលី​ក្រាបថ្វាយបង្គំ​ព្រះ (​មាន​ព្រះរាជក្រម លេខ ១៦៦ ន​. ស​. ចុះ​ថ្ងៃទី​១៣ កញ្ញា ១៩៤៤ ឲ្យ​លើកចោល លែង​ប្រើ​ហើយ ដោយ​ដាច់ខាត ) ។​