​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ពង្រាប​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​រាប​; ឲ្យ​ថ្នឹក​
​ពង្រាបដី​; ពង្រាបគោ ។​
​ធ្វើ​ឲ្យ​បាក់បប​, ឲ្យ​រាបសា​, ឲ្យ​រាបទាប​
​ពង្រាបស្រុក ។​

​ព្រាប​

​នាមសព្ទ​

​ឈ្មោះ​បក្សី​មួយ​ប្រភេទ រូបរាង​ស្រដៀង​នឹង​លលក តែ​សម្បុរ​ផ្សេងគ្នា​, មាន​ច្រើនបែប​, ច្រើន​នៅ​អាស្រ័យ​នឹង​ដំបូលផ្ទះ ឬ​ដំបូល​កុដិ​, សាលា​, វិហារ ជាដើម​; ព្រាបយំ ហៅថា ព្រាបថ្ងូរ ព្រោះ​វា​យំ​ឮសូរ​ក្រអួន​រន​រន្ថាន់​ដូច​គេ​ថ្ងូរ ។​

​ព្រះក្រាប​

នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ស្លឹក​ធំៗ ដុះ​ក្រា​បរាប​ផ្ទាប់​នឹង​ដី ។​

​ភ្នែកព្រាប​

នាមសព្ទ​

​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ ដើម​តូចៗ ស្លឹក​មូលៗ ល្អិតៗ ។​

រាយរាប់​

​កិរិយាសព្ទ​

​និយាយ​រៀបរាប់​ប្រាប់​, បូរបាច់​ប្រាប់​
​រាយរាប់​ដំណើរ​ប្រាប់ ។​