​​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​សម្រាប់​

(​សំ​-​រ៉ាប់​)

​គុណសព្ទ​

​ដែលមាន​ស្រាប់​, ដែល​បម្រុង​, ដែល​ត្រូវ​ប្រកប​តាម​ការ​
​ដែក​ជា​របស់​សម្រាប់​ប្រើការ​បាន​ច្រើនយ៉ាង​; ក្រដាស​សម្រាប់​សរសេរ ។​
​មន្ត្រី​សម្រាប់​ឯក មន្ត្រី​សម្រាប់​ក្សត្រិយ៍​ទ្រង់​រាជ្យ​; សម្រាប់ទោ សម្រាប់​ក្សត្រិយ៍​ឧភយោរាជ​;…( ក្នុងសម័យ​ពី​ដើម ) ។​

​នាមសព្ទ​

​ចង្ហាន់​ដែល​ទាយក​ទាយិកា​រៀប​ផ្គត់ផ្គង់​បម្រុង ឬ​ប្រចាំ​ទុក​ឲ្យ​មាន​ស្រេចស្រាប់ ដើម្បី​ប្រគេន​បព្វជិត​រាល់ថ្ងៃ​
​រៀប​សម្រាប់​ប្រគេន​លោក​, រៀប​ចង្ហាន់​ពីរ​សម្រាប់ ។​
​ភោជនាហារ​ដែល​គ្រហស្ថ​រៀប​ផ្គត់ផ្គង់​គ្រហស្ថ​ជានិច្ច​ហៅ សម្រាប់ ដែរ​ក៏មាន តែ​មិនសូវ​ប្រើ ។​
​វត្ថុ​ដែល​បម្រុង​ឲ្យ​មាន​ស្រាប់​, ប្រដាប់​
​ខោអាវ​មួយ​សម្រាប់​, ស្បែកជើង​ពីរ​សម្រាប់ ។​

ស្ពាន់ក្រាប​

​នាមសព្ទ​

​ធាតុ​ផ្សំ​មាន​បន្ទះ​ស្ដើង​ស្រួយ សម្បុរ​ភ្លឺ​ផ្លេក សម្រាប់​ដាប់​ជា​ក្បាច់​រំលេច​បិទ​ក្តារ​មឈូស​ជាដើម ។​

​ស្រាប់​

​កិរិយាវិសេសន៍​

​ដែលមាន​ជា​សម្រាប់​, ​ដែលមាន​ស្រេច​; ដែល​បានធ្វើ​ស្រេច​ហើយ​
​មាន​ស្រាប់​; របស់​ស្រាប់ ។​

​គុណសព្ទ​

​ដែលមាន​ជា​សម្រាប់​, ​ដែលមាន​ស្រេច​; ដែល​បានធ្វើ​ស្រេច​ហើយ​
​មាន​ស្រាប់​; របស់​ស្រាប់ ។​

​និបាតសព្ទ​

​ដែល​ប្រាកដ​ហើយ​, ​ស្រេច​ហើយ​
​ដូច​សេចក្តី​ខាងលើ​ស្រាប់​, ​ដូច​អ្នក​ជ្រាប​ស្រាប់ ។ ស្រេចស្រាប់ ( ម​. ​ព​. ​ស្រេច ) ។​

​ស្រាប់តែ​

​និបាតសព្ទ​

​លោតែ​; ចាំតែ​; ភ្លាម​, ​មួយ​រំពេច​
​ស្រាប់តែ​មក​, ស្រាប់តែ​ស៊ី​, ​ស្រាប់តែ​បន្ទោស តាមតែ​រួចពីមាត់ ។​

​អាប់ប៉ត្រាប់​

(—​ប៉​—)

​គុណសព្ទ​

​ដែល​អួអាប់​; ប្រឡាក់ប្រឡូស​, ព្រលូស​, កខ្វក់​
​គ្រឿង​ស្លៀកពាក់​អាប់ប៉ត្រាប់​, មនុស្ស​អាប់ប៉ត្រាប់​, កន្លែង​អាប់ប៉ត្រាប់ ។​
​ប្រើ​ជា កិ​. វិ​. ផង​ក៏បាន​
​ស្លៀកពាក់​អាប់ប៉ត្រាប់ បង្អាប់​ខ្លួន​និង​ជាតិ​ឯង ។ (​ព​. កា​. ) : ស្លៀកពាក់​អាប់ប៉ត្រាប់ ខុស​ទម្លាប់​គេ​និយម នាំ​ឲ្យ​អ្នក​តូចធំ ជាតិ​ជាមួយ​អាប់ឱន​ផង ។ (​ម​. ព​. អាប់ គុ​. ទៀតផង​) ។​