ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កុញ្ជរាធិបតី​

(—​ប៉ៈ ដី​)

​គុណសព្ទ​

( សំ​. បា​. កុញ្ជ​រា​ធិ​ប​តិ ) ដែលជា​ធំ​លើ​ពួក​អ្នករក្សា​ដំរី ។​

​នាមសព្ទ​

​សេនាបតី​ត្រួត​កងទ័ពជើងគោក ។​

​ក្រចកចាប​

​នាមសព្ទ​

​ឈ្មោះ​ស្រូវ​ខ្សាយ​មួយ​ប្រភេទ ដែលមាន​គ្រាប់​ល្អិត​ជាង​គ្រាប់ស្រូវ​ឯទៀត​
​ស្រូវ​ក្រចកចាប ។​

ក្រចាប់​

នាមសព្ទ​

​ឈ្មោះ​សេវាលជាតិ​មួយ​ប្រភេទ ដុះ​ក្នុង​ទឹក មាន​ដើម​វារ​ដូច​កញ្ឆែត ស្លឹក​មូល​ដូច​ស្លឹក​ស្គន់ តែមាន​ឆែកៗ ជុំវិញ ផ្កាស ផ្លែ​មាន​បន្លា ៤ ស្រួច​ដូច​ស្នែង បរិភោគ​ជា​អាហារ​បាន ។ ផ្លែ​ក្រចាប់​ប្រទេស​ចិន​មាន​បន្លា ២ ។​

នាមសព្ទ​

​បន្លា​ដែល​ធ្វើ​ដោយ​មាស ឬ ប្រាក់​សម្រាប់​ចាប់​ត្បូង​
​ក្រចាប់ចិញ្ចៀន ។​

​ក្រសាំងទាប​

នាមសព្ទ​

​ឈ្មោះ​អន្លក់​មួយ​ប្រភេទ ដុះ​ក្នុង​ទី​ត្រជាក់​, ប្រើ​ជា​ជំនួស​សាឡា​ត់​បាន ។​

​ក្រឡាតបៈ​

(—​តៈ​ប៉ៈ​)

​នាមសព្ទ​

​ផ្ទៃក្រឡា​ដីព្រៃ​ដែល​តាំង​ពិធី​តបៈ ( ព​. បុ​. ) ។ ម​. ព​. តបៈ ផង ។​