​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ក្រឡាបញ្ជី​

​នាមសព្ទ​

​ឋានន្តរ​របស់​មន្ត្រី​ជាន់​កណ្តាល​ខាង​តុលាការ ជា​ស្មៀន​សម្រាប់​កាន់កាប់​បញ្ជី​និង​សំណុំរឿង​ផ្សេងៗ​ជាដើម ។​

​ក្រឡាប់​

​កិរិយាសព្ទ​

​ប្រែ​ពី​ផ្ងារ​ទៅ​ផ្កាប់​
​រថយន្ត​ក្រឡាប់ ។​

​គ្រាន់គ្រប់​

​កិរិយាវិសេសន៍​

​បរិបូណ៌​, ធួន​
​ចែក​របស់​ឲ្យ​បាន​គ្រាន់​គ្រប់គ្នា​ហើយ ។​

​គ្រាន់បើ​

​កិរិយាវិសេសន៍​

​គួរសម​
​ធ្វើការ​គ្រាន់បើ​, ប្រសប់​គ្រាន់បើ ។ បើ​និយាយ​អំពី​ជម្ងឺ​ថា បាន​ស្រាក​, ស្បើយ​, រកកល់​ជា ។​

​ចតុរង្គាធិបតី​

(​ចៈ តុ​រ៉ង់​គា​ធិ​ប៉ៈ​ដី​)

គុណសព្ទ​

(​សំ​. បា​. ចតុរ​ង្គា​ធិ​ប​តិ​) ដែលជា​អធិបតី​, ជាធំ​ចម្បង​លើសលែង​កងទ័ព​ទាំង ៤ ពួក (​មេទ័ព​ធំ​) ។ (​ម​. ព​. ចតុរង្គ ផង​) ។​

​នាមសព្ទ​

(​សំ​. បា​. ចតុរ​ង្គា​ធិ​ប​តិ​) ដែលជា​អធិបតី​, ជាធំ​ចម្បង​លើសលែង​កងទ័ព​ទាំង ៤ ពួក (​មេទ័ព​ធំ​) ។ (​ម​. ព​. ចតុរង្គ ផង​) ។​