​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ច្រងាប់ច្រងិល​

(​ច្រ​ង៉ា​ប់​ច្រ​ង៉ិ​ល​)

​កិរិយាវិសេសន៍​

​ដែល​ត្រឡប់ត្រឡិន ផ្កាប់ផ្ងារ​ច្រើនដង​, ដែល​ជជ្រុលជជ្រក​, ជ្រហឹតជ្រហម​
​ដួល​ច្រងាប់ច្រងិល ។​

​ច្រវាប​

(​ច្រ​វ៉ាប​)

​គុណសព្ទ​

​ដែលមាន​រង្វះ​ធំ​រាប​
​មាត់​ច្រវាប ។​

​ច្រហាប​

​គុណសព្ទ​

​ដែល​ហា​ជានិច្ច​មាន​សណ្ឋាន​ច្រវាប​
​មាត់​ច្រហាប (​ម​. ព​. ច្រវាប​) ។​

​ត្រដាបត្រដួស​

​កិរិយាសព្ទ​

​លំបាក​, ​ទន់ទាប​, ​ដុនដាប​, ស្ទើរ​ស្លាប់​ស្ទើរ​រស់​
​ខំប្រឹង​រកស៊ី​ទាំង​ត្រដាបត្រដួស​, ​រស់នៅ​ទាំង​ត្រដាបត្រដួស ។​

​កិរិយាវិសេសន៍​

​លំបាក​, ​ទន់ទាប​, ​ដុនដាប​, ស្ទើរ​ស្លាប់​ស្ទើរ​រស់​
​ខំប្រឹង​រកស៊ី​ទាំង​ត្រដាបត្រដួស​, ​រស់នៅ​ទាំង​ត្រដាបត្រដួស ។​

​ត្របាំងបះ​

​គុណសព្ទ​

​ដែល​បះ​ងើយ​ងើប​ជាងគេ មាន​លំនាំ​, ​ទំនង មិន​ស្មើគ្នា​
​ចុង​ក្ដារ​ត្របាំងបះ ។​