ដោយៈឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈរូប​បដិមា​វីរ​ស្ត្រី​កម្ពុជា​៖ មាន​ក្តីសង្ឃឹម រូប​បដិមា​នេះ គឺជា​ស្នាដៃ​របស់​សិល្បករ​ឥណ្ឌូនេស៊ី លោក នី​យ៉ូ​មេន ណូ​តា ផ្តល់​កិត្តិយស​ដល់​ស្ត្រី​ទាំងអស់ដែលជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម អម​ជាមួយនឹង​សាច់រឿង​ផ្តល់​ដោយ​លោក ឆាំង យុ​។​

រូបថតៈលោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ក្នុងសម័យ​កាល​ដ៏​ខ្មៅ​ងងឹត ជីវិត​មនុស្ស​ហាក់ដូច​ជា​គ្មាន​អត្ថន័យ​។ ការសម្លាប់​រង្គាល​បានកើត​ឡើង​ដោយ​គ្មាន​មូលហេតុ​អ្វី​ទាល់តែសោះ​។ មានតែ​អ្នកមានអំណាច​ប៉ុណ្ណោះ​ដែល​អាច​មើលឃើញ​អនាគត​របស់ខ្លួន ព្រមទាំង​បាន​ប្រាថ្នា​លើសពី​អ្វីដែល​ខ្លួន​ត្រូវការ​។ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច អំពើ​ឃោរឃៅ និង​ការ​បង្ហូរឈាម​ជាតិ​សាសន៍​ខ្លួន​បានកើត​ឡើង​។ ខ្មែរក្រហម​បានធ្វើ​ឲ្យ​ស្ត្រី​ជាច្រើន​រស់នៅ​ឯកោ ព្រាត់ប្រាស​ពី​គ្រួសារ​របស់ខ្លួន​។ ពិភពលោក​បានដឹងថា​មាន​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ប៉ុន្តែ មាន​មនុស្ស​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​បានដឹង​អំពី ការតស៊ូ​ជម្នះ​រាល់​ឧបសគ្គ​របស់​ស្ត្រី​ទាំងនេះ ដើម្បី​ខ្លួនឯង​និង​កូនៗ​របស់ខ្លួន​។ ស្ត្រី​ទាំងនេះ​បាន​ពើបប្រទះ​ទុក្ខលំបាក​ធ្ងន់ធ្ងរ​ជាច្រើន ប៉ុន្តែ​ស្ត្រី​នៅតែមាន​ភាពរឹងមាំ​មិន​ងាយ​ទ្រុឌទ្រោម​ពុះពារ​ហែល​ឆ្លង​។ ដោយ​ប្រើប្រាស់​ដៃ​ទាំង​គូ​របស់ខ្លួន ស្ត្រី​ទាំងនេះ​បាន​កសាង​គ្រួសារ និង​ប្រទេសជាតិ​របស់ខ្លួន​សាជាថ្មី​ឡើងវិញ​។ រូប​បដិមា​នេះ គឺជា​ការ​ឧទ្ទិស​ដល់​ស្ត្រី​ទាំងអស់​ដែល រស់រានមានជីវិត​ពី​របប​ខ្មែរក្រហមជា​វីរ​ស្ត្រី​កម្ពុជា​៕សរន


រូបបដិមាវីរស្ត្រីកម្ពុជា៖ មានក្តីសង្ឃឹម រូបបដិមានេះ គឺជាស្នាដៃរបស់សិល្បករឥណ្ឌូនេស៊ី លោក នីយ៉ូមេន ណូតា ផ្តល់កិត្តិយសដល់ស្ត្រីទាំងអស់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អមជាមួយនឹងសាច់រឿងផ្តល់ដោយលោក ឆាំង យុ។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)