​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​មករា​នេះ​ថា កូរ៉េ​ខាងជើង​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​នៅក្នុង​ការសាកល្បង​អាវុធ​ដ៏​សំខាន់​លើកដំបូង​ដោយ​ប្រទេស​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​នៅ​ឆ្នាំ​២០២២​។​

​នេះ​គឺជា​ការបាញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​លើ​ក​ទី​ពីរ​របស់​កូរ៉េខាងជើង​រហូតមក​ទល់​បច្ចុប្បន្ន បន្ទាប់ពី​បាញ់​លើក​ទី​មួយ​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​ខណៈ​ទីក្រុង​ព្យុងយ៉ាង​សម្លឹង​រក​ការបន្ថែម​អាវុធ​​ទំនើប​នេះ​ទៅក្នុង​ឃ្លាំង​អាវុធ​របស់​ខ្លួន បើទោះបីជា​មាន​ទណ្ឌកម្ម​និង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ក៏ដោយ​។​

​មី​ស៊ី​ល​លឿន​ជាង​សំឡេង​នេះ​បាន​ផ្លាស់​ទី​លឿន​ជាង​មុន​និង​មាន​ភាពរហ័សរហួន​ជាង​មី​ស៊ី​ល​ស្តង់ដារ ដោយ​ធ្វើឱ្យ​វា​កាន់តែ​ពិបាក​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែល​សហរដ្ឋ​អាម៉េរិក​កំពុង​ចំណាយ​​រាប់​ពាន់​លាន​ដើម្បី​ស្ទាក់ចាប់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​រាយការណ៍​ថា មី​ស៊ី​ល​ដែល​បាន​បាញ់​កាលពី​ថ្ងៃ​ពុធ​បាន​ផ្ទុក “​ក្បាល​គ្រាប់​បញ្ជា​ទិស​លឿន​ជាង​សំឡេង​” ដែល​”​បាន​បាញ់​ចំ​គោលដៅ​យ៉ាង​ជាក់លាក់​​នៅ​ចម្ងាយ ៧០០ គីឡូម៉ែត្រ​” តែ​មិន​បញ្ជាក់​ច្បាស់លាស់​ថា​តើ​បាន​ប្រើ​ជើង​ទម្រ​អ្វី​សម្រាប់​បាញ់​នោះទេ​៕

​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ត្រូវ​បាន​បាញ់​សាកល្បង​ជោគជ័យ​កាលពី​ថ្ងៃ​ពុធ​