អា​ហ្ស​ង់​ទីន​លុបចោល​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​វើ​ល​ខាប់​ជាមួយ​អ៊ីស្រាអែល បន្ទាប់ពី​ទាហាន​អ៊ីស្រាអែល​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​នាក់

1286
ចែករម្លែក

​អា​ហ្ស​ង់​ទីន​បាន​លុបចោល​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​មុន​វើ​ល​ខាប់​ជាមួយ​អ៊ីស្រាអែល​ក្រោម​សម្ពាធ​នយោបាយ​ជុំវិញ​ការប្រព្រឹត្ត​របស់​អ៊ីស្រាអែល​ទៅលើ​ជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​។​

​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន ហ្គ​ន​ហ្សា​ឡូ អ៊ី​ក្វេ​ន បាន​ប្រាប់​ទូរទស្សន៍ ESPN កាលពី​ថ្ងៃ​អង្គារ​ទី​៥​មិថុនា​ថា ការប្រកួត​ត្រូវបាន​លុបចោល​។​

​អ៊ី​ក្វេ​ន​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា “​ពួកគេ​បានធ្វើ​រឿង​ត្រឹមត្រូវ​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​ហ្ស​ង់​ទីន​ក៏បាន​រាយការណ៍​អំពី​ការលុបចោល​នេះដែរ​។ មិនមាន​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ណាមួយ​ពី​សមាគម​បាល់ទាត់​អ៊ីស្រាអែល​ទេ​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​តេ​ទៅ​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​លោក មួ​រី​ស៊ីអូ ម៉ា​គ្រី ក្នុង​បំណង​ជួយសង្គ្រោះ​ការប្រកួត​មិត្តភាព​នេះ​ឡើងវិញ ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម នៅ​ថ្ងៃ​សៅរ៍​។​

​ព័ត៌មាន​នេះ​ត្រូវបាន​អបអរសាទរ​ខ្លាំង​នៅ​តំបន់​ហ្គា​ហ្សា កន្លែង​ដែល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច ១២០ នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​អ៊ីស្រាអែល​អំឡុង​ការតវ៉ា​នាពេល​ថ្មីៗ​នេះ​៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លុបចោល​ការប្រកួត​មិត្តភាព​ជាមួយ​អ៊ីស្រាអែល បន្ទាប់ពី​ទាហាន​អ៊ីស្រាអែល​សម្លាប់​ជន​ប៉ា​ឡេ​ស្ទី​ន ១២០ នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម