ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​ច្រងេង​ច្រងេង​ឡើយ​ព្រោះថា​ផល​អាក្រក់ៗ​នោះ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់ ឬ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក​ជាកា​រ​ល្អ​ប្រពៃ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង ហើយ​ទីបំផុត​កើត​មានរឿង​មើលមុខ​គ្នា​មិនសូវ​ចំ​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់ ហើយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ឡើយ​នាំ​តែ​ជួប​បញ្ហា​អាក្រក់ៗ​ពិបាក​ក្នុងការ​ដោះស្រាយ​ប៉ុណ្ណោះ ។​ការប្រកប​ការងារ​ឃើញថា​ពុំ​សូវ​ជឿនលឿន​ទេ ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ច្រើនជាង​សព្វមួយដង​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ និង គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ច្រើន​ពីព្រោះថា​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដោយសារ​ផល​ល្អ និង មិនល្អ​នៅ​លាយឡំ​គ្នា​ក្នុង​ដំណើរ​ជីវិត​របស់​លោកអ្នក​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ សម្រេចចិត្ត​លឿន​ឬ​ធ្វើ​ដោយ​មិន​គិត​មុខក្រោយ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ការ​លង់​ជឿ​សម្តី​ជន​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មានការ​ពាក់មុខយក្ស​ព្រោះតែ​ការ​ទាស់សម្តី​គ្នាច្រើន​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្ទះសម្បែង កូនចៅ ឬ​សូម្បីតែ​សាច់ញាតិ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​ចម្រុងចម្រើន និង​សេចក្តីសុខ​របស់​យើង​ទាំងអស់​។​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​សម្របសម្រួល​ការងារ​ឬ​សម្រុក​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។​
ចំពោះ​គូ​ស្វាមី ភរិយា​មាន​ភាពសុខដុមរមនា ៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ និង​មាន​ចង្រៃឧបទ្រព​ចង្រៃ​យាយី​បន្តិច​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មានការ​ប្រយ័ត្នប្រយែង​ក៏​គ្មាន​បញ្ហា​ចោទឡើង ។​ការប្រកប​ការងារ​ងា​យ​មាន​បញ្ហា ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត និង ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ​។​ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​តែ​យ៉ាងណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ចុះកិច្ចសន្យា​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ដូច​សព្វមួយដង​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ការចេញ​ធ្វើ​ជំនួញ​តូចធំ​ឃើញថា​មានការ​លូតលាស់​ទៅមុខ​ប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ពឹងពាក់​ន​ណារ​ម្នាក់​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​មាន​នរណាម្នាក់​បបួល​ធ្វើ​អ្វីមួយ​ចូរ​ចេះ​ប្រយ័ត្នប្រយែង និង​ថ្លឹងថ្លែង​មើល​ឱ្យបាន​ត្រឹមត្រូវ​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ឬ​ជួប​បញ្ហា​ចោទ​ជា​ផល​លំបាក​នាពេល​ក្រោយ​វិញ​ណាស់ ។​រាល់​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វី​ក៏ដោយ​លោក​អ្ន​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ចាក​ចេញពីផ្ទះ​ទោះ​ពុំមាន​ឧបសគ្គ ឬ​បញ្ហា​មិនល្អ​ចូល​យាយី​ពិតមែន​តែបើ​ចង់​ពឹងពាក់​នរណាម្នាក់​ក៏​តែង​ពុំ​សម្រេច​ជោគជ័យ​ដូច​បំណង​នោះឡើយ​។ ការប្រកប​ការងារ​រ​បស់​លោកអ្នក​ពុំ​សូវ​គាប់ប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​ឃើញថា​មិន​អំណោយផល​ល្អ​ដែរ ដូចនេះ​បើ​ចង់​ពន្យា​ពេល​ក៏​ជាការ​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ហើយ​ប្រាក់​បង្វិល​ដើមទុន​ក៏​ជួប​បញ្ហាលំបាក​ច្រើន​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ការជួប​បញ្ហាលំបាក​ច្រើន ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប៉ង​អាក្រក់​ណាមួយ​នាំ​ជួប​ការលំបាក​ទប់ទល់​ផង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការគាបសង្កត់​ផ្លូវចិត្ត​ច្រើន ។​ក្រៅពីនេះ​លោកអ្នក​អាច​ត្រូវ​ចៅហ្វាយនាយ ឬ សូម្បីតែ​អ្នកដទៃ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ពេលនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា គំនិត​ប្រាជ្ញា​ឈ្លាសវៃ​ទោះ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​អាច​ពុះពារ​ស​ម្រ​ច​ដូច​គាប់​បំណងប្រាថ្នា​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​លក្ខណៈ​ពេញដៃ​ជើង​និង​មានជោគ​ជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​គ្រាន់​បាន​មួយ​ចាយវាយ​ទប់ទល់​។
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕