​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដកហូត​ថ្នាំញៀន​និង​ឧបករណ៍ប្រើប្រាស់​

875
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ក្រោយពី​បើក​ការស្រាវជ្រាវ​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នឹង​ថ្នាំញៀន​១​កញ្ចប់​ធំ​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​កាលពី​វេលា​ល្ងាច​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៨​នៅត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ​ក្រុម​៧​ភូមិ​ឡ​កំបោ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួមមាន​÷១/​ឈ្មោះ លី អ៊ី​ហុង ភេទ​ប្រស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)​។​២/​ឈ្មោះ គិ​ន សារ​ត្ន័ ហៅ​អា​អូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត (​ប្រើប្រាស់​)​។​៣/​ឈ្មោះ ម៉េ​ត ជីតា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​កាហ្វេ (​ប្រើប្រាស់​)​។​

​ចំណែក​វត្ថុតាង​ដកហូត​រួមមាន​:១/​ក្រាម​ព៌​ណសរ​ថ្លា​ចំនួន​១​កញ្ចប់​ធំ២/​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​២៣/​ថង់​សំរាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​៤/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​កំលាំង​ជំនាញ​ខណ្ឌ ឫស្សីកែវ​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដកហូត​ថ្នាំញៀន​និង​ឧបករណ៍ប្រើប្រាស់​