​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ មិន​អាច​សម្រេច​ចិត្ត​លើ​ពណ៌​ឡាន​បន្ទាប់​របស់​អ្នក​មែន​ទេ​? ជា​ការប្រសើរ​ណាស់ ក្រុមហ៊ុន BMW​អាច​ជួយ​លោក​អ្នកដោះស្រាយ​រឿង​នេះ​បាន​ជាមួយនឹង​​រថយន្ត​អគ្គិសនី​សុទ្ធ iX Flow ដែល​ផ្លាស់​ប្តូរ​ពី​ខ្មៅ​ទៅ​ស​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​មួយ​។​

​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​នេះ​បានដាក់​បង្ហាញ​រថយន្ត​ស្ព័រដូច​សត្វ​បង្គួយ​ប្តូរ​ពណ៌នេះ​កាលពី​ថ្ងៃ​ពុធ​ទី​៥​មករា​នៅក្នុង​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិច ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ឡាសវេ​ហ្គាស​រដ្ឋ​នេវ៉ា​ដា​។​

​សមត្ថភាព​ផ្លាស់ប្តូរ​ពណ៌​នេះ​គឺ​ប្រើប្រាស់​បច្ចេកវិជ្ជា​អេឡិចត្រិ​ច “E ink” ដូចគ្នា​នឹង​បច្ចេកវិជ្ជា​ដែល​បង្កើតឡើង​នៅក្នុង​អេក្រង់​សៀវភៅ e-Book ។​

Electrophoresis ដំណើរការ​ដោយ​ការប្រើ​ដែន​អគ្គិសនី​ដែល​បាន​អនុវត្ត​ដើម្បី​បំបែក​ម៉ូលេគុល ដែល​ក្នុងករណី​នេះ សារធាតុ​ពណ៌​ខ្មៅ​និង​ស គឺ​ផ្អែក​លើ​បន្ទុកអគ្គិសនី​រៀងៗ​ខ្លួន​។​

​អ្នក​រចនា​បាន​ពន្យល់ថា ទន្ទឹម​នឹង​អត្ថប្រយោជន៍​នៃ​សោភណភាព ការប្តូរ​ពណ៌​រថយន្ត​ក៏​អាច​ត្រូវបាន​ប្រើ​ដើម្បី​បំបាត់​ភាព​តានតឹង​មួយចំនួន​ចេញពី​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​/​កម្តៅ​ផងដែរ​។​

​នៅពេល​អនាគត បច្ចេកវិជ្ជា​ដូចគ្នានេះ​ក៏​អាច​ត្រូវបាន​អនុវត្ត​ទៅលើ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត BMW ស៊េរី​ថ្មី​ផងដែរ ដែល​អនុញ្ញាត​ឱ្យ​អ្នកបើកបរ​ផ្លាស់ប្តូរ​ពណ៌​ផ្នែក​ខាងក្នុង​រថយន្ត​របស់​ពួកគេ​៕

ចរន្តអគ្គិសនី​សុទ្ធ iX Flow អាច​ប្តូរ​ពណ៌​ស​និង​ខ្មៅ​ទៅវិញទៅមក​ដោយ​គ្រាន់តែ​ចុង​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ