​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន Samsung បានបង្ហាញ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី Galaxy S21 FE របស់​ខ្លួន​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​គ្រឿង​អេឡិចត្រូនិច (CES) ឆ្នាំនេះ ដែល​មាន​បច្ចេកវិជ្ជា​ស្រដៀង​គ្នា​នឹង​ត្រកូល​ស្មា​ត​ហ្វូន Galaxy S21 ដែរ ប៉ុន្តែ​លក់​ក្នុងតម្លៃ​ទាប​ជាង ១០០ ដុល្លារ ដោយ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​មានតម្លៃ​ចាប់ពី ៦៩៩ ដុល្លារ​។​

​ស្មា​ត​ហ្វូន S21 FE ដែល​គេ​ប្រសិទ្ធ​នាម​ថា “Fan Edition” មាន​អេក្រង់ AMOLED ទំហំ ៦,៤ អ៊ីង ប្រព័ន្ធ​ដំណើរការ​ដូច​គ្នា​ទៅ​នឹង​ស្មា​ត​ហ្វូន​ស៊េរី​មុនដែរ កាមេរ៉ា​បី​គ្រាប់ និង​សមត្ថភាព 5G ។​

Galaxy S21 FE ក៏​មាន​ច្រើន​ពណ៌​ផងដែរ រួមមាន អូ​លីវ ក្រាហ្វិច ផ្កា​ឡា​វេនឌ័​រ និង​ពណ៌​ស ហើយ​រួម​បញ្ចូល​នូវ “​បន្ទះ​ឈីប​លឿន​បំផុត​” របស់ Samsung ។​

​ហើយ​ថ្ម​របស់​ទូរស័ព្ទ​នេះ​អាច​សា​កបាន ៥០ ភាគរយ បន្ទាប់​ពី​ដោត​ភ្លើង​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ​។​

Samsung បាន​បើកទទួល​ការ​កុម្ម៉ង់​ទុក​មុន​សម្រាប់ Galaxy S21 FE កាលពី​ថ្ងៃ​ចន្ទ ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ដឹកជញ្ជូន​ស្មា​ត​ហ្វូននេះ​នៅ​ថ្ងៃទី ១១ ខែ​មករា​៕

Galaxy S21 FE លក់​នៅ​តម្លៃ​ចាប់ផ្តើម ៦៩៩ ដុល្លារ​និង​មាន​ច្រើន​ពណ៌​ផងដែរ រួមមាន អូ​លីវ ក្រាហ្វិច ផ្កា​ឡា​វេនឌ័​រ និង​ពណ៌​ស​