​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែង​នា​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២ នេះ​ថាៈ ប្រមុខ​រាជរដ្ឋាភិបាល បាន​អំពាវ​នាដ​ល់ ប្រជាពលរដ្ឋ គ្រប់រូប ធ្វើយ៉ាងណា មនុស្ស​ម្នាក់ ត្រូវ​ចេះ​លេង​កីឡា ណាមួយ អោយ​ប្រាកដ ឬ​ចូលចិត្ត​កីឡា​ណាមួយ ។ ដូច្នេះហើយ​មនុស្ស​ម្នាក់ មាន​កីឡារ​មួយ ដើម្បី​សុខភាព និង​កាត់បន្ថយ ជៀសវាង​ប្រើប្រាស់​គ្រឿងញៀន ។

​លោក​អភិបាល​ខេត្តកំពង់ធំ បាន​ថ្លែង​បែបនេះ នាឱកាស​ការបើក​ប្រកួត​កីឡា​ប៉េតង់ ដ​ណ្តើ​រ​ពានរង្វាន់ ៧​មករា ឆ្នាំ​២០២២ នៅក្នុង​បរិវេណ​ទីស្នាក់ការ គណបក្ស​ប្រជាជន កម្ពុជា ខេត្តកំពង់ធំ ដោយ​ការចូលរួម​ពី​ក្រុមកីឡា​ប្រកួត ចំនួន ៤៣ ក្រុម ដែល​មកពី បណ្តា​ខេត្ត​នានា​។​

​លោក អភិបាលខេត្ត​កំពង់ធំ បាន​បន្តថាៈ ការប្រកួត​កីឡា​ប៉េតង់ ចាត់ទុកថា ជាការ​រំលឹក​ដឹងគុណ ថ្ងៃជ័យ​ជម្នះ ជា​ប្រវត្តិសាស្ត្រ​ខ្មែរ អបអរសាទរ ទាំងអស់គ្នា​ គឺ​អរគុណ​សន្តិភាព មាន​សន្តិភាព យើង​បាន​ជួបជុំគ្នា កម្មវិធី​ប្រកួត​កីឡា​បាន ជា​កិច្ចការ​មួយ​នេះ ល្អ​ណាស់ ដែល​ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ថា មនុស្ស​ម្នាក់ ឲ្យ​មាន​ចេះ​កីឡា​មួយ​យ៉ាងតិច ។​

​លោក​វាប​បន្តទៀតថាៈ ក្នុងចំណោម​កីឡាករ កីឡាការិនី សង្ឃឹមថា យើង​មាន​លេង កីឡា​ផ្សេងទៀត ដើម្បី​ជួយ​ដល់​ខ្លួនឯង​ផង ជួយ​ដល់​សង្គម​ផង គឺ យក​ខ្លួនឯង គឺ​ដើម្បី កាយសម្បទា រឹងមាំ សុខភាព​ល្អ និង​ដើម្បី​ទំនាក់ទំនង ស្គាល់គ្នារ វាង​ខេត្ត និង​ខេត្ត ក្លិប និង​ក្លិប កម្ពុជា​យើង​ពោរពេញ ទៅដោយ​ពលរដ្ឋ ដែលមាន​កាយ សម្បទា​មាំមួន ចូលរួម អភិវឌ្ឍន៍ ប្រទេសជាតិ ទាំងមូល​។​

​គួរបញ្ជាក់​ផងដែរ​ថា ការប្រកួត​កីឡា​ប៉េតង់ ដណ្តើមពាន​រង្វាន់ គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ ឆ្នាំ​២០២២ មាន​រយៈពេល ២ ថ្ងៃ ។​
​គឺ​ចាប់ពី​ថ្ងៃទី ៦-៧ ខែមករា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម ដោយ​ក្រុម​កីឡាករ មកពី​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ធំ និង​មកពី​បណ្តា​មន្ទីរ ក្រសួង​នានា សរុប​ចំនួន ១៧២ នាក់​៕/V