ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហព័ន្ធខ្មែរកីឡា ទោចក្រយាន ប្រកាស រៀបចំ ការប្រកួតកីឡា ទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ម្តងរួចមកហើយ កាលពីដើមខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែត្រូវពន្យារពេល ការប្រកួតវិញ ដោយសារបញ្ហាជំងឺកូវីដ-១៩ ក្រោយពីស្ថានការណ៍ មានភាពល្អប្រសើរឡើងវិញ សហព័ន្ធ ក៏បានត្រៀមរៀបចំការប្រកួតឡើងវិញ នាថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅលើកទឹកដីខេត្តសៀមរាប។
លោក នូ ចំរើន អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡា ទោចក្រយាន បាននិយាយថាៈ ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួម ប្រកួតសរុបមានចំនួន ២៥២ នាក់ មកពី ១៨ សមាគម ក្លិប រាជធានី-ខេត្ត បើបូករួម ទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងមន្ត្រីស្ម័គ្រចិត្ត មានចំនួនសរុប ៦០០ នាក់ ក្នុងព្រឹត្តិកាណ៍ប្រកួតនេះ ផងដែរ សហព័ន្ធ ក៍មានរៀបចំការសម្តែង កង់ក្បាច់ (BMX Free Style) ការសម្ដែងស្គីក្តារ និងស្គីកង់។ ឆ្នាំនេះផងដែរ សហព័ន្ធ ក៏បានធ្វើការអញ្ជើញ ក្រុមក្លិបម៉ូតូធំ បើអិមដាប់ប៊លយូ (BMW) ដើម្បីចូលរួម ក្នុងការជួយសម្របសម្រួល នាំផ្លូវការប្រកួតលើវិញ្ញាសាកង់គួក ដែលពួកគាត់ សុទ្ធតែជាកីឡាករ ប្រណាំងម៉ូតូ ដែលមានសមត្ថភាព និងកម្រិត ជំនាញខ្លាំង ព្រមទាំង បទពិសោធន៍ខ្ពស់ ធ្លាប់ចូលរួមរៀបចំ ព្រឹត្តិការណ៍ប្រណាំងកង់ ពិភពលាក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ និងការប្រកួតថ្នាក់ជាតិ កាលពីដើមឆ្នាំ ២០២១ រួចមកហើយ។
លោកបានបន្តថាៈ គោលដៅនៃការរៀបចំព្រឹត្តការណ៍ ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ គឺអនុវត្តតាមផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ ដោយមានការឯកភាព និងណែនាំដ៍ខ្ពងខ្ពស់ ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន សហព័ន្ធ បានដាក់ចេញ គឺយើងត្រូវពង្រឹងសមត្ថភាព គណៈកម្មការបច្ចេកទេស និងគណៈកម្មការៀបចំ ការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជា ការប្រកួតកីឡា ទោចក្រយាន លើឆាកអន្តរជាតិ ផ្សេងៗទៀត នាពេលខាងមុខ។ ទី២-គោលដៅ សំខាន់របស់សហព័ន្ធនោះ គឺការប្រកួតនេះ និងមានការចូលរួមពី កីឡាករ-កីឡាការិនី ពីគ្រប់ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា បានផ្ដល់ឱកាសដល់ពួកគាត់ ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះ ជំនាញ ការប្រកួតនេះ ក៍ដូចជា បានបង្ហាញពីការវិវឌ្ឍសមត្ថភាព និង កម្រិតបច្ចេកទេសរបស់ពួកគាត់ផង។
សម្រាប់សហព័ន្ធខ្មែរកីឡាទោចក្រយានយើង កំពុងតែស្វែងរកធនធាន កីឡាករ- កីឡាការិនី ដែលមាន សមត្ថភាព ដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះ មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ តែងតែសំឡឹងមើលលើ ទេពកោសល្យរបស់ពួកគាត់ ជារៀងរាល់ឆ្នាំ តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដែលជាព្រឹត្តិការណ៍ ប្រកួត កម្រិតជាតិខ្ពស់ និងធំជាងគេប្រចាំឆ្នាំដើម្បីត្រៀមបញ្ចូលឈ្មោះកីឡាក ក្នុងបញ្ជី ដែលត្រូវទៅចូលរួមការប្រក កីឡាស៊ីហ្គេម លើកទី៣១ឆ្នាំ២០២២ នៅប្រទេស វៀតណាម និងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះ៕/V