ដោយៈ សុខុម / ស្ទឹងត្រែងៈ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប និង​ដកហូត​ម៉ូតូ​អត់​ពន្ធ បាន​ចំនួន ៤៧ គ្រឿង នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ករណី​ចុះបង្ក្រាប និង​ដកហូត​ម៉ូតូ​អត់​ពន្ធ​ចំរុះ មាន ១០ ទីតាំង បាន​ជិត ៥០ គ្រឿង នៅ​ក្រុង​ស្ទឹងត្រែង​នេះ ដើម្បី​ពិនិត្យ និង​តម្រូវឱ្យ​ម្ចាស់ បង់ពន្ធ​។ ម៉ូតូ​ទាំងអស់នោះ ក្រោយពី​ដកហូត​បាន យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង​។​

​សូមបញ្ជាក់ថា ករណី​លក់​ម៉ូតូ​អត់​ពន្ធ នៅ​ក្រុង​ស្ទឹងត្រែង បាន​កើតមានឡើង តាំងពី​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ការនាំ​ចូលមក​ពី​តាម​បណ្តា​ខេត្ត ពិសេស​នាំចូល ពី​ប្រទេស​វៀតណាម ជាដើម​៕/V​