ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅវេលា​ម៉ោង ១២​និង​៤០​នាទី ឈានចូល ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២ អគ្គិភ័យ​មួយ បាន​ឆាបឆេះ​តូប​លក់ដូរ អស់​១២​តូប​នៅ​ចំណុច​ផ្សារ​ថ្នល់ទទឹង ស្ថិតនៅ​ក្នុងភូមិ​ស្វាយ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​អធិការ​នគ​បាល​ស្រុក​កំពង់ត្រឡាច លោក​វរ​:​សេនីយ៍​ឯក នន ស៊ី​ណាត បានអោយដឹង នៅ​រសៀល​ថ្ងៃទី​៦ មករា នេះ​ថាៈ ករណី​អគ្គិភ័យ ខាងលើនេះ បណ្ដាលឱ្យ​រង​ការខូចខាត តូប​លក់ដូរ របស់​អាជីវករ ចំនួន ១២ តូប រួម​នឹង​សម្ភារ មាន សម្លៀកបំពាក់ គ្រឿងទេស ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​អស់ទាំង​ស្រុង បណ្តាល មកពី​ឆ្លង​ចរន្តអគ្គិសនី ។​

​នៅក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ សង្គ្រោះ​ខាងលើនេះ កម្លាំង​សមត្ថកិច្ច បានចេញ​អន្តរាគមន៍ ពន្លត់​អគ្គិភ័យ ដោយបាន​ប្រើប្រាស់ អស់​ទឹក​ចំនួន មួយ​រថយន្ត ទើប​រលត់​ទាំងស្រុង និង​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់ ដល់​មនុស្ស ហើយក៍​មិន​ឆេះ​រាលដាល ទីកន្លែង​ដទៃទៀត​នោះឡើយ​៕/V