ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បាន អំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនដែលបានខ្វែង គំនិតគ្នាកន្លងមក មករួបរួមគ្នា និងមកដង្ហែតាម ព្រះអង្គឡើងវិញ ដើម្បី ឲ្យ គណបក្សហ៊្វុនស៊ិនប៉ិច មានការរឹងមាំ និងទទួល បានជ័យជំនះនៅពេលខាងមុខនេះ។

ការអំពាវនាវ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាន ធ្វើ ឡើងក្នុងពិធី សំណេះសំណាល និងសួរសុខទុក្ខ សមាជិកសមាជិកា រចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ ជារចនាសម្ព័ន្ធនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។សរន